ដោយៈ ភ្នំ​សន្ទុក​/​កំពង់ធំៈ ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ លោក សុខ សុផល និង លោក យក់ ឆ​យ ក្រុមការងារ​គណបក្ស​ចុះជួយ​ឃុំ​ព្រៃ​គុយ បាន​សំណេះសំណាល​សួរសុខទុក្ខ សមាជិក​គណបក្ស គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ភូមិ​អន្លង់​លោក ឃុំ​ព្រៃ​គុយ ស្រុក​កំពុងស្វាយ ខេត្តកំពង់ធំ​។​

​នៅក្នុង​ឱកាស​នេះ​លោក សុខ សុផល ក្រុមការងារ​គណបក្ស​ចុះជួយ​ឃុំ​ព្រៃ​គុយ​បាន​លើកឡើងថា ការផ្ដល់​អំណោយ​មនុស្សធម៌​ជូន​សមាជិក​គណបក្ស គ្រួសារ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោកយាយ លោកតា​សម្រាប់​ប្រើប្រាស់ កាត់បន្ថយ​ការចំណាយ​ផ្សេងៗ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

​លោក យក់ ឆ​យ ក្រុមការងារ​គណបក្ស​ចុះជួយ​ឃុំ​ព្រៃ​គុយ ដើម្បី​ចុះជួយ​ពុក​ម៉ែ​បងប្អូន​ជា​បន្តបន្ទាប់ លោក​លើកឡើងថា គ្រប់​ទីកន្លែង​ទាំងអស់ ទីណា​មានទុក្ខ​លំបាក ទីនោះ​តែងតែមាន​ក្រុមការងារ​គណបក្ស​ប្រជាជន​ចុះជួយ​ជានិច្ច ដោយ​មិន​ទុកឱ្យ​បងប្អូន​ណា​ម្នាក់ អត់​ស្បៀងអាហារ​សម្ភារៈ​នោះទេ ។

​ក្នុងឱកាស​នេះ​មន្ត្រី​ក្រុមការងារ​បាន​រលឹក​ដ​ល់​ប្រជាជន​ឱ្យ​ត្រៀមលក្ខណៈ​មាន​ឯកសារ​ផ្សេងៗ​សម្រាប់​ការបោះឆ្នោត ឃុំ សង្កាត់ នាពេលខាងមុខ​នេះ​និង​ទៅ បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​៕​សរន​-PC