ដោយៈ ភ្នំ​សន្ទុក /​កំពង់ធំ​៖ នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២ លោក សាយ គឹម​ឡ​ម ឣ​ភិ​បាល​ស្រុក​ស្ទោង បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ស្រុក​ស្ទោង ដែលមាន​ការចូលរួម​របស់ លោក លោកស្រី ឣ​ភិ​បាល​រង កងកម្លាំង​ទាំងបី មេឃុំ នាយប៉ុស្តិ៍​រដ្ឋបាល​គ្រប់​ឃុំ ប្រធានការិយាល័យ​ចំណុះ​សាលាស្រុក​និង​ប្រធានការិយាល័យ​ជុំវិញ ស្រុក​។​

​លោក​អភិបាលស្រុក​ស្ទោង​បាន​ជំរុញ​ឲ្យ​កង​ម្លាំ​ង​ទាំងបី​ត្រូវ​ជួយ​បង្កលក្ខណៈ​ដល់​គ្រប់​គណបក្សនយោបាយ​បាន ធ្វើការ​ឃោសនា​និង​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូនព​រដ្ឋ​ក្នុងពេល​យុទ្ធនាកា​ឃោសនាបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែមិថុនា​ខាងមុខនេះ​ឲ្យ​បាន​សុវត្ថិភាព​បំផុត​៕​សរន-PC