ដោយៈ ភ្នំ​សន្ទុក​/​កំពង់ធំៈ នា​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២២​នេះ លោក​ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ លោក​វណ្ណៈ សោភា​និ​ត អភិបាលស្រុក​ប្រាសាទ​បា​ល្ល័​ង្ក ព្រម​មន្ត្រីរាជការ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ច្រើន​នាក់​បាន​ចូលរួម​សម្ពោធ​ទំនប់​បង្ហៀរ ស្ទឹង​ម្រាក ស្ថិតនៅ​ភូមិ​ម្រាក​-​ក​- ឃុំ​ទួល​គ្រើល ស្រុក​ប្រាសាទ​បល្ល័ង្ក។

​ថ្លែង​ក្នុងឱកាស​នេះ​លោក​អភិបាលខេត្ត​កំពង់ធំ​បាន​លើកឡើងថា នេះ​ជា​សមិទ្ធផល​ថ្មី​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ។​ស្ពាន​នេះ​វា​អាចជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​យ៉ាងច្រើនៗ​។​ប្រជាពលរដ្ឋ​ចំណេញ​ពេលវេលា នៃ​ការឆ្លងកាត់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​។​ទីនេះ​ក៏​ជាទី​តាំង​រមណីយដ្ឋាន​បែប​ធម្មជាតិ​ផង​នោះ សូម​ប្រជាពលរដ្ឋ អាជីវក​នៅទីនេះ​និង​អ្នក​មក​កម្សាន្ត​នៅទីនេះ សូម​ចូល​រួមរក្សា​បរិស្ថាន​ឱ្យបាន​ស្អាត រក្សា​អនាម័យ​ឲ្យ​បានល្អ ។​

​លោក វណ្ណៈ សោភា​និ​ត អភិបាលស្រុក​ប្រាសាទ​បា​ល្ល័​ង្ក​បាន​ឲ្យ​ដឹងថា ស្ពាន​ខាងលើនេះ​កន្លងមក​គឺមាន​ការឆ្លងកាត់​ពិបាក​ខ្លាំងណាស់ ឱ្យតែ​រដូវវស្សា​មកដល់ ឬក៏​ទឹកភ្លៀង​ធ្លាក់​ជាប់​គ្នា គឺ​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ពិបាក​ឆ្លងកាត់​ទីនេះ​ពី​ភូមិ​មួយ ទៅ​ភូមិ​មួយ ។ ស្ពានបេតុង និង​ទំនប់​បង្ហៀរទឹក​នេះ​មាន​ទទឹង ៥ ម៉ែត្រ​បណ្ដោយ ៤៥ ម៉ែត្រ ជា​សមិទ្ធផល​ថ្មី​នៅក្នុង​ភូមិ ដែល​ចូលរួមចំណែក​ដ៏​សំខាន់​ដល់​ប្រជាពលរដ្ឋ ដូច​ជួយ​កាត់បន្ថយ​ភាពក្រីក្រ ដូចជា​ការធ្វើដំណើរ​រ​បស់​ប្រជាពលរដ្ឋ ដឹក​កសិផល​ឆ្លងកាត់ ។ សមិទ្ធផល​ថ្មី​មួយ​នេះ​បាន​បម្រើ​ឲ្យ​ប្រជាពលរដ្ឋ ដូចជា សន្សំ​ពេលវេលា បន្ថយ​ហានិភ័យ នៃ​ការគ្រោះថ្នាក់​នានា ការបន្ថយ​ជា​ថវិកា និង​ពេលវេលា​ផងដែរ ។​

​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា កន្លងមក​កាលពី​ពុំទាន់​មាន​ស្ពាន គឺ​ពិបាក​ក្នុងការ​ធ្វើដំណើរ​ពិសេស​ក្នុង​រដូវវស្សា​៕​សរន-PC