ដោយៈ health.com.kh
​អាស៊ីត ក្រពះ ច្រើនពេក មិន គ្រាន់តែ ជាបញ្ហា ដែលបណ្តាលអោយ មានការរលាក កម្រិតស្រាលនោះទេ ។ ជា ញឹកញាប់វានាំ អោយ មាន បញ្ហាដ៏ធ្ងន់ធ្ងរ ជាច្រើនទៀត ដូចជាជំងឺច្រាលអាស៊ីត ក្រពះ និងដំបៅ ក្រពះ ពោះវៀន ជាដើម ។

​ជាតិ ខ្លាញ់ ៖ អាហារ ដែល សម្បូរ ជាតិ ខ្លាញ់ មាន ការលំបាក ក្នុង ការរំលាយ ដូច្នេះ ពួកវា នឹង ស្ថិតនៅក្នុង ក្រពះ របស់ អ្នក យូរ ជាង ប្រភេទ អាហារ ដទៃ ទៀត ហើយ ក្រពះ របស់ អ្នក ត្រូវ ផលិត អាស៊ីត កាន់តែច្រើន ទៀត ដូច ដែល ម្ហូបអាហារ កំពុង តែ នៅក្នុង ក្រពះ របស់ អ្នក ក្នុង រយៈពេល យូរ ។ អាហារ ដែល មាន ជាតិ ខ្លាញ់ ខ្ពស់ រួមមាន ប័​រ ស្បែក មាន់ និង អាហា រ ប​ស្ចឹ​ម​ប្រទេស ។

​ជាតិ កាហ្វេ អ៊ី ន ៖ ជាតិ កាហ្វេ អ៊ី ន ជម្រុញ អោយ មាន ការផលិត អាស៊ីត ក្រពះ ដ៏ លើសលប់ ។ សាកលវិទ្យាល័យ Maryland បាន ណែនាំ អោយ អ្នក ជៀសវាង ញ៉ាំ ភេសជ្ជៈ ដែលមាន ជាតិ កាហ្វេ អ៊ី ន រួម ទាំង កាហ្វេ និង សូ ដា កាបូ ណាត ផងដែរ ។

​គ្រឿង ស្រវឹង ៖ គ្រឿង ស្រវឹង គឺជា កត្តា ហានិភ័យ មួយ ដែល ធ្វើអោយ មាន ការបញ្ចេញ អាស៊ីត លើសលប់ ។ ស្រា បៀរ អាច បង្កើន ទ្វេដង នៃ អាស៊ីត នៅក្នុង ក្រពះ របស់ អ្នក ក្នុង រយៈពេល មួយ ម៉ោង ។ ដូចគ្នានេះ ផង ដែរ ការប្រើប្រាស់ គ្រឿង ស្រវឹង លើសលប់ អាច ធ្វើអោយ រលាក ស្រទាប់ ខាងក្នុង ក្រពះ និង បណ្តាល អោយ រលាក ក្រពះ ៕​/PC