ដោយៈ health.com.kh
​ស្នាមញញឹម​របស់​អ្នក​គឺជា​រឿង​ដំបូង​គេ​ដែល​មនុស្ស​កត់សម្គាល់​អំពី​អ្នក ប៉ុន្តែ ប្រសិនបើ​ធ្មេញ​របស់​អ្នក​មិន​ស​ដូច​អ្នក​ចង់​បានទេ អ្នក​អាច​នឹង​ឃើញ​ខ្លួនឯង ញញឹម​តិចជាង​មុន​។ ទោះបី​ជាមាន​វិធី​ជាច្រើន​ក្នុងការ​ធ្វើឱ្យ​ធ្មេញ​របស់​អ្នក​ស ប៉ុន្តែ​សកម្មភាព​មួយចំនួន​ដែល​អ្នក​កំពុង​ធ្វើជា​រៀងរាល់ថ្ងៃ​អាច​បណ្តាលឱ្យ​ធ្មេញ​របស់​អ្នក​បាត់បង់​ពន្លឺ​ភ្លឺរលោង ដែល​អ្នក​ចង់បាន​។​

១. អ្នក​ផឹក​ភេសជ្ជៈ​ក្តៅ​ជា​ញឹកញាប់​
​គ្មានអ្វី​អាច​ដាស់​អ្នក​នៅពេល​ព្រឹក​លឿន​ជាង​កាហ្វេ​ក្តៅ​មួយ​ពែង​នោះទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​រីករាយ​ជាមួយ​វា​ជា​រៀងរាល់ថ្ងៃ វា​អាច​នឹង​ធ្វើឱ្យ​ស្នាមញញឹម របស់​អ្នក​ស្រអាប់ និង​ប្រែ​ពណ៌​។ កាហ្វេ តែ និង​ភេសជ្ជៈ​ដែលមាន​សារធាតុ ពណ៌​ច្រើន អាច​ប្រឡាក់​ធ្មេញ​របស់​អ្នក ហើយ​ប្រសិនបើ​អ្នក​ផឹក​វា​ក្តៅៗ ពួកវា​អាចធ្វើឱ្យ​ធ្មេញ​របស់​អ្នក​កាន់តែ​ងាយ​នឹង​ប្រែ​ពណ៌​។​

២. អ្នក​ដុសធ្មេញ​សង្កត់​ពេក​
​ទោះបី​ជាការ​ដុសធ្មេញ​របស់​អ្នកមាន​សារៈសំខាន់​សម្រាប់​ការថែរក្សា​ស្នាមញញឹម របស់​អ្នក​ឱ្យមាន​សុខភាព​ល្អ​ក៏ដោយ វា​មិន​តែងតែ​ប្រសើរ​ជាង​នៅពេល និយាយ​អំពី​អនាម័យ​មាត់​នោះទេ​។ ប្រសិនបើ​អ្នក​ដុសធ្មេញ​សង្កត់​ខ្លាំងពេក​ពីមួយ ថ្ងៃ​ទៅមួយថ្ងៃ អ្នក​អាច​នឹង​ធ្វើឱ្យ​ស្រទាប់​ខាងក្រៅ​របស់​ធេ្ម​ញ​អ្នក​សឹក​បន្តិច​ម្តងៗ ដែល​អាចធ្វើឱ្យ​ធ្មេញ​របស់​អ្នក​កាន់​តែមាន​ភាព​រសើប និង​បង្កើន​ហានិភ័យ​នៃ ការពុក​ធ្មេញ​។​

៣. អ្នក​ផឹកទឹក​មិន​គ្រប់គ្រាន់​
​ការរក្សា​ជាតិ​ទឹក គឺជា​រឿង​ដ៏​ល្អ​បំផុត​មួយ​ដែល​អ្នក​អាចធ្វើ​សម្រាប់​សុខភាព ទូទៅ​របស់​អ្នក ហើយ​ការ​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ពេញ​មួយថ្ងៃ ក៏​អាចជួយ​ឱ្យ​ស្នាមញញឹម​របស់​អ្នកមាន​ពន្លឺ​ផងដែរ​។ ទឹក លាងជម្រះ សារធាតុ ប្រឡាក់ ដែល នៅ សេសសល់ នៅលើ​ធ្មេញ​របស់​អ្នក និង​រក្សា​វា ឱ្យ ស បានយូរ​៕​/PC