ដោយៈ health.com.kh
យោងតាមការស្រាវជ្រាវ សុខភាពទ្វារមាស និងសុខភាពពោះវៀនរបស់អ្នក មានទំនាក់ទំនងគ្នាទៅវិញទៅមក។ ជាទូទៅ ប្រសិនបើអ្នករក្សាពោះវៀនរបស់ អ្នកឱ្យមានសុខភាពល្អ ទ្វារមាសរបស់អ្នកក៏នឹងមានសុខភាពល្អផងដែរ។ ទ្វារមាស ដែល មាន សុខភាព ល្អនឹងគ្មានការឆ្លងមេរោគ មានកម្រិត pH ត្រឹមត្រូវ និង មិន មាន ក្លិន ស្អុយ។ ខាងក្រោមនេះ ជាអាហារ ដែលអាចជួយទ្វារមាស របស់ អ្នកឱ្យមានសុខភាពល្អ។
១. ម្នាស់
ម្នាស់ ជា ប្រភព សម្បូរ វីតាមីន C វីតាមីន B និង ជាតិ សរសៃ។ សារធាតុ ចិញ្ចឹមទាំងនេះមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវសុខភាពពោះវៀនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយរក្សាក្លិនធម្មជាតិរបស់ទ្វារមាសរបស់អ្នកផងដែរ ដោយរក្សាវា ឱ្យមានសុខភាពល្អ និងការពារការឆ្លងផ្សេងៗ។
២. ផ្លែប៉ោម
សារធាតុ Phytoestrogen phloridzin និងសារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុង ផ្លែប៉ោម ជំរុញលំហូរឈាមក្នុងទ្វារមាសរបស់អ្នក ដោយរក្សាវាឱ្យមាន សុខភាពល្អ និងស្រស់។ ការសិក្សាឆ្នាំ ២០១៤ ដែលត្រូវបានចេញផ្សាយនៅលើ PubMed Central បង្ហាញថា សមាសធាតុទាំងនេះក៏ការពារការវិវត្ត នៃដុំ សាច់ស្បូន និងជួយដល់ការសម្រើបផ្លូវភេទផងដែរ។ លើសពីនេះ ការញ៉ាំផ្លែ ប៉ោមក៏អាចបង្កើនឱកាសនៃការឈានដល់ចំណុចកំពូលអំឡុងពេលរួមភេទផងដែរ។
៣. តែខ្ញី
លក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគរបស់ខ្ញី ជាអ្វីដែលអ្នកត្រូវការដើម្បីលើក កម្ពស់សុខភាពពោះវៀន ទ្វារមាសមានសុខភាពល្អ និងការពារការឆ្លង មេរោគទ្វារមាស។
៤. ក្រូចឆ្មា
ក្រូចឆ្មា សម្បូរទៅដោយវីតាមីន C និងអាស៊ីតពីធម្មជាតិ។ នេះជាមូលហេតុ ដែលវាអាចជួយរក្សា pH ទ្វារមាស និងរក្សាមេរោគមិនឱ្យមានការឆ្លងនៅ តំបន់នោះ៕/PC