​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក ប៊ី​ល ហ្គេត សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft អាយុ ៦៥ ឆ្នាំ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​ឧសភា​ថា​គាត់​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​១៩​ហើយ​កំពុង​មាន​រោគសញ្ញា​ស្រាល​។​

​មហាសេដ្ឋី​រូបនេះ​បាន​បង្ហោះ​សារ​លើ Twitter ថា​គាត់​នឹង​ធ្វើ​ចត្តា​ឡីស័​ករហូ​តដល់​គាត់​មាន​សុខភាព​ល្អ​ឡើងវិញ​។​

​លោក​ហ្គេត​បានសរសេរថា “​ខ្ញុំ​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​កូវី​ដ​។ ខ្ញុំ​កំពុង​មាន​រោគសញ្ញា​ស្រាល ហើយ​កំពុង​ធ្វើតាម​ដំបូន្មាន​អ្នកជំនាញ ដោយ​ដាក់ខ្លួន​នៅ​ដាច់​ដោយឡែក​រហូតដល់​ខ្ញុំ​មាន​សុខភាព​ល្អ​ម្ដងទៀត​”​។​

​លោក​ហ្គេត​បាន​សរសេរ​នៅក្នុង Tweet បន្តបន្ទាប់​ថា “​ខ្ញុំ​មាន​សំណាង​ណាស់​ដែល​ត្រូវបាន​ចាក់​ថ្នាំ​បង្ការ​និង​ដូស​ជំរុញ និង​មាន​លទ្ធភាព​ទទួលបាន​ការធ្វើ​តេស្តិ៍ និង​ការថែទាំ​វេជ្ជសាស្ត្រ​ដ៏​អស្ចារ្យ​”​។​

​គាត់​ក៏​បាន​បន្ថែម​ដែរ​ថា​គាត់​កំពុង​ចូលរួម​ក្នុង​ការប្រជុំ​របស់​អង្គការ​មូលនិធិ​ហ្គេត​តាមរយៈ​កម្មវិធី Teams ដោយ​និយាយថា​អង្គការ​កំពុង​ធ្វើ​ការ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​ជំងឺ​រាតត្បាត​កើតឡើង​ម្តងទៀត​៕

​លោក​ហ្គេត​មានអា​ការៈស្រាល​ក្រោយ​ឆ្លងកូវី​ដ