ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ចំនួន​ជាង ៨០០ គ្រួសារ បានទទួល​ជំនួយ​សង្គ្រោះ​បឋម ពី​កម្មវិធី​មនុស្សធម៌ កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង​។​

​ក្នុងឱកាស​ចុះសាកសួរ​សុខទុក្ខ និង​ផ្តល់ជំនួយ នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ លោក សុខ លូ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ សាខា​កាកបាទ ក្រហម​កម្ពុជា ខេត្តបាត់ដំបង បានលើកឡើង​ថាៈ ដោយសារ​ការយកចិត្ត​ទុកដាក់ និង​បណ្តាំ​ផ្ញើ​ពី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ក្រុមការងារ​សាខា​ខេត្ត បាន​ចុះ​ផ្តល់ជូន​ដល់ បងប្អូន​ប្រជាពលរដ្ឋ ដែល​ងាយ​រងគ្រោះ ឲ្យ​បាន​លឿន​បំផុត ដោយសារ​ជា​មុខសញ្ញា​អាទិភាព មកពី ៣ ស្រុក រួមមាន ស្រុក​ឯក​ភ្នំ ស្រុក​បាណន់ និង​ស្រុក​រុក្ខ​គី​រី ខេត្តបាត់ដំបង សរុប​ចំនួន ៨០៤ គ្រួសារ​។​

​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បាន​ពាំនាំ នូវ​ការ​ផ្តាំផ្ញើ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ ក្រហម​កម្ពុជា ដែលជា​និច្ចកាល តែងតែ​គិតគូរ​សុខទុក្ខ និង​ជីវភាព​រស់នៅ ប្រចាំថ្ងៃ របស់​លោកយាយ លោកតា បងប្អូន ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ទាំងអស់ គ្រប់ពេលវេលា​។​

​អំណោយ ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានទទួល​ពី​សប្បុរស​ជន នានា​នោះ បានផ្តល់​ពលរដ្ឋ ក្នុង​មួយ​គ្រួសារ ទទួលបាន អង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកត្រី និង​ជែ​ល​លាងដៃ ផងដែរ​៕/V​-PC