ដោយ៖តារារិទ្ធ(ភ្នំពេញ)៖វត្តមាននៃការអញ្ជើញដល់រដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជាបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋ អាមេរិកនិងកាណាដាដែលកំពុងរងចាំទទួលស្វាគមន៍វត្តមានរបស់សម្តេចតេជោនៅពី មុខសណ្ឋាគារស្នាក់អាស្រ័យក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវក្តីរំភើបរីករាយចំពោះវត្តមានជនរួមជាតិកម្ពុជាដ៏ច្រើនកុះករដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុតអញ្ជើញមករងចាំនិង ទទួលស្វាគមន៍ចំពោះវត្តមានរបស់សម្តេចក្នុងការអញ្ជើញមកកាន់រដ្ឋធានី វ៉ាស៊ីនតោន ឌីស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន សហរដ្ឋអាមេរិកក្នុងនាមកម្ពុជាជា ប្រធានអាស៊ាននិងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ានសហរដ្ឋអាមេរិកដែលបានប្រព្រឹត្តិទៅចំខួបគម្រប់ ៤៥ឆ្នាំ នៃទំនាក់ទំនងក្នុងភាពជាដៃគូសន្ទនាអាស៊ាន សហរដ្ឋអាមេរិក។

បើទោះបីជាមានពេលវេលាខ្លីនៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍វត្តមាននៃការអញ្ជើញមកដល់នោះសម្តេចតេជោនាយករដ្ ឋមន្រ្តីមានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋដែលជាជនរួមជាតិកម្ពុជាទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុតទោះបីជាមកពីជិតឆ្ងាយបានមកចាំទទួលនិងស្វាគមន៍ សម្តេចដូចជាឪពុកក្នុងមហាគ្រួ សារ ខ្មែរតែមួយ។ សម្តេចតេជោមានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋដែលមានវត្តមាននាពេលទទួលសម្តេចដោយផ្ទាល់ថាសម្តេចជ្រើសរើស យកវេលាល្ងាចថ្ងៃទី១១ ខែ ឧសភា ដើម្បីធ្វើការប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែលជាជនរួមជាតិកម្ពុជាមកពីគ្រប់ទិសទីក្នុងសហរដ្ឋអាមេរិកប្រមាណ ជាង១ពាន់នាក់ ។ សម្តេចតេជោបានសូមអញ្ជើញបងប្អូនជនរួមជាតិខ្មែរអញ្ជើញចូលរួមក្នុងមហាគ្រួសារខ្មែរតែមួយ ។

បន្ទាប់មកនៅរាត្រីថ្ងៃដដែលនោះដែរសម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញជួបសន្ទនាដោយផ្ទាល់ជាមួយក្រុមវិភាគសង្គមរស់ នៅសហរដ្ឋអាមេរិកដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា ។ ក្នុងជំនួបគ្នានោះសម្តេចតេជោនាយករដ្ឋមន្រ្តីបានសំដែងនូវសេចក្តីនឹករលឹកជាពន់ពេកចំពោះលោកពូ​ ម៉ក់ ហឺន និងភរិយាដ៏ដូចជាក្រុមវិភាគសង្គមទាំងអស់ ដែលរស់នៅសហរដ្ឋអាមេ រិកដែលបានតាមដានជាប់ជាប្រចាំចំពោះសភាពការនយោបាយ សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ ពីសម័យកាលមួយទៅកាន់ សម័យកាលមួយពិសេសក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្រ្គាមទាំងស្រុងក្រោមការដាក់ចេញនូវនយោ បាយឈ្នះឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែលនាំកម្ពុជា ខ្ពស់មុខខ្ពស់មាត់ ស្មើសិទ្ធស្មើភាព ជាមួយនិងបណ្តាប្រទេសទាំងអស់លើសកលលោកមិនថាប្រទេសតូច ប្រទេសធំ មានឬក្រនោះឡើយ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបន្តថាបើទោះបីជាមិនដែលបានជួបមុខគ្នាក៏ពិតមែនប៉ុន្តែសម្តេចបានស្តាប់នូវរាល់សម្លេងអ្នកវិភាគទាំងអស់ដើម្បីរូបសម្តេចបានដឹកពីអ្វីដែល ជាការចង់បានការតិៈទានលើការដឹកនាំរបស់បុគ្គលនយោបាយប្រមុខរាជរដ្ឋា ភិបាលក៏ដូចជាមន្រ្តីរាជរដ្ឋាភិបាលអ្នកណាធ្វើខុស អ្នកណាល្អ អ្នកណាអាក្រក់ ព្រោះយើងមិនមែនសុទ្ធល្អបានយើងទទួលអាក្រ ក់ទម្លាក់កំហុសទៅអ្នកដទៃ នោះប្រទេសជាតិមិនមានការរីកចំរើននោះទេ ។

នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តីលោក ម៉ក់ ហឺន និង ភរិយា បានសំដែងនូវភាពក្តុកក្តួលដោយបានជួបសម្តេចតេ ជោនាយករដ្ឋមន្រ្តីដោយផ្ទាល់បើទោះបីជារូប សម្តេចមានកម្មវិធីមមាញឹកបែបណាក៏ដោយ ។ លោកក៏បានវាយតម្លៃខ្ពស់ពីកម្មវិធីនោយោបាយនិងការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានដឹកនាំជោគវាសនាអនា គតប្រទេសកម្ពុជាឆ្លងកាត់ពីភ្នក់ភ្លើងសង្រ្គាម របបប្រល័យពូជសាសន៍ សង្រ្គាមផ្ទៃក្នុងរហូតកម្ពុជាទទួលបានសុខសន្តិភាពយ៉ាងពេញ លេញក្រោយការប្រកាសដាក់ចេញនយោបាយឈ្នះ ឈ្នះ ពិសេសការដឹកនាំ និងកសាងប្រទេសកម្ពុជាមានការរីក ចំរើនក្នុងល្បឿនមួយយ៉ាងឆាប់រហ័សបំផុតមិនធ្លាប់មាន ពីមុនមកចាប់តាំងពីរូបលោកដឹងក្តី រហូតដល់វ័យចំណាស់ក្នុងពេលបច្ចុប្បន្ននេះ។

បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្រ្តីបានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារសាមគ្គីក្នុងលក្ខណៈមហាគ្រួសារខ្មែរជា មួយក្រុមវិភាគបណ្តាញសង្គមដែលមានវត្តមានក្នុងពិធីសំណេះសំណាលគ្នានោះក្នុងបរិយាកាសស្និទ្ធស្នាក់រ៉ាក់ទាក់និងការគោរពស្រឡាញ់ដូចក្នុងមហាគ្រួសារខ្មែរតែមួយ ។

សូមជម្រាបថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានអាស៊ានព្រមទាំងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅដល់ព្រលាន យន្ដហោះ Joint Base Andrews Airport នៃរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកហើយនាវេលាម៉ោង៧៖៣៣នាទីយប់ថ្ងៃទី១០ឧសភាឆ្នាំ២០២(ម៉ោងនៅសហរដ្ឋអាមេរិក​ )ហើយត្រូវនឹងម៉ោង ៦៖៣៣ព្រឹក ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២២ (ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា)ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេ រិកដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១២ ដល់ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២។

សូមបញ្ជាក់ដែរថាតាមកម្មវិធីដែលបានគ្រោងទុកក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកនាថ្ងៃទី ១២ ដល់ថ្ងៃទី ១៣ឧសភាសម្តេចតេជោ នាយករដ្ឋមន្រ្តីក្នុងនាមជាប្រធានអាស៊ាននិងជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិកមានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយលោក ផាមមិញជីញ នាយករដ្ឋមន្រ្តីវៀតណាមនិងបណ្តាមេដឹកនាំអាស៊ានសហរដ្ឋអាមេរិកជាច្រើនរូបជាពិសេសជួបសន្ទនាដោយផ្ទាល់ជាមួយសហគមន៍ខ្មែរប្រមាណ១ពាន់នាក់រស់នៅសហរដ្ឋអាមេរិក៕