លោក កែប ជុតិមា ជាប់ឆ្នោត​ជា ប្រធាន​គណៈកម្មការ​ទី​៤ ជំនួស​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ​
​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១១ ខែឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង ៨:០០ នាទី រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​សម័យប្រជុំរ​ដ្ឋ​សភា លើក​ទី​៧ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមាន​វត្តមាន សមាជិក សមាជិកា រដ្ឋសភា ពេល​ផ្តើម​សម័យប្រជុំ មាន​ចំនួន ១០៦​រូប ។ នៅក្នុង​សម័យប្រជុំ​នេះ រដ្ឋសភា បាន​បោះឆ្នោត​ជ្រើសតាំង លោក កែប ជុតិមា ជា​ប្រធាន គណៈកម្មការ​ទី​៤ ជំនួស​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ដែល​បានទទួល​មរណភាព​។