ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ បងប្អូនស្រីពីរនាក់បានរៀបការច្រឡំកូនកំលោះគ្នាដោយចៃដន្យ នៅពេលការដាច់ចរន្តអគ្គិសនីបណ្តាលងងឹតសូន្យសុងក្នុងពិធីមង្គលការរួមគ្នារបស់ពួកគេ។
ពិធីមង្គលការបានធ្វើឡើងនៅក្នុងភូមិអាស្លាណា (Aslana) ក្នុងរដ្ឋម៉ាដយ៉ាប្រាដេស (Madhya Pradesh) ប្រទេសឥណ្ឌានៅពេលដែលការដាច់ចរន្តអគ្គិសនីបង្កឱ្យមានភាពច្របូកច្របល់ក្នុងពិធីមង្គលការ។
ក្នុងពេលកំពុងច្របូកច្របល់ លោកអាចារ្យបានបន្តធ្វើពិធី ប៉ុន្តែចៃដន្យបានច្រឡំគូស្នេហ៍។
ឪពុករបស់កូនក្រមុំលោក រ៉ាម៉េស ឡាល់ (Ramesh Lal) បាននិយាយថា អាចារ្យប្រហែលជាភ័ន្តច្រឡំ ដោយសារស្ត្រីទាំងពីរនាក់នោះស្លៀកពាក់ពណ៌ក្រហមជាមួយនឹងស្បៃគ្របមុខដូចគ្នា។
គេមិនច្បាស់ទេថាតើបងប្អូនស្រីទាំងពីរបានស្គាល់បុរសដែលខ្លួនកំពុងរៀបការឬអត់។
វាជាទំនៀមទម្លាប់មួយដែលបុរសឥណ្ឌាក៏ពាក់ស្បៃមុខផ្កាដែរពេលរៀបការជាមួយកូនក្រមុំ។
ទោះបីជាកំហុសនេះត្រូវបានកែតម្រូវនៅពេលក្រោយក៏ដោយ ក៏ប៉ុន្តែវាបានបង្ហាញពីអត្រាដាច់ភ្លើងញឹកញាប់នៅក្នុងប្រទេសឥណ្ឌា ដោយសារតែការកើនឡើងនៃតម្រូវការថាមពលចំពេលប្រទេសជួបអាកាសធាតុក្តៅខ្លាំង៕