ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ តារាបង្ហាញម៉ូតនៅលើវេបសាយ OnlyFansដែលធ្លាប់វះកាត់លើកកំប៉េះគូទធំបែបប្រេស៊ីលចំនួនប្រាំដងក្នុងគោលបំណងចង់មានកំប៉េះគូទធំជាងគេលើពិភពលោក បានបង្ហើបថា នាងពិបាករកកៅអីអង្គុយឱ្យត្រូវ។
នាងណាតាសា ក្រោន (Natasha Crown)អាយុ ២៩ ឆ្នាំមកពីទីក្រុងហ្គោធិនបឺក (Gothenburg) ប្រទេសស៊ុយអែតបានបង្ហោះរូបភាពនៅលើ Instagramដើម្បីបញ្ជាក់ពីការពិតនៃការមានគូទធំ។
តារាឥទ្ធិពលដែលមានអ្នកតាមដានលើ Instagram ជាងពីរលាននាក់ បានបង្ហើបថាខ្លួននាងពិបាករកកៅអីអង្គុយ បន្ទាប់ពីបានធ្វើការវះកាត់លើកកំប៉េះគូទបែបប្រេស៊ីលចំនួនប្រាំលើក។
សារបង្ហោះមួយរបស់នាងបានដាក់ចំណងជើងថា “គ្មានកៅអីណាត្រូវនោះទេ” ខណៈនាងប្រឹងក្បឺតគូទរបស់នាងឱ្យចូលកៅអីពណ៌ត្នោតខ្ចី។
រឿងនេះកើតឡើងបន្ទាប់ពីនាងណាតាសាបានបង្ហាញខ្លួននៅក្នុងកម្មវិធី YouTube ដែលមានចំណងជើងថា Hooked on the Look កាលពីឆ្នាំមុន ដើម្បីអាចណាត់ជួបគូស្នេហ៍ចៃដន្យនិងធ្វើឱ្យអនាគតគូស្នេហ៍របស់នាងភ្ញាក់ផ្អើលជាមួយនឹងរូបរាងនិងបុគ្គលិកលក្ខណៈដ៏ញាក់សាច់របស់នាង។
អ្នកញៀនការវះកាត់រូបនេះបានបង្ហើបថា នាងនៅលីវប្រាំពីរឆ្នាំហើយ ហើយនាងគិតថានាងមិនបានរកឃើញបានបុរសស័ក្តិសមទេ ព្រោះពួកគេយល់ឃើញថានាងគួរខ្លាច។
នាងណាតាសានិយាយថា “ទំនាក់ទំនងស្នេហ៍ចុងក្រោយរបស់ខ្ញុំគឺកាលពីប្រាំពីរឆ្នាំមុន។ ខ្ញុំស្អាតខ្លាំងពេក ចឹងខ្ញុំគិតថាមនុស្សខ្លាចខ្ញុំ”៕
នាងណាតាសា ក្រោន មានកំប៉េះគូទធំពេកអង្គុយកៅអីណាក៏មិនត្រូវ