សេចក្តីព្រាងច្បាប់​ពី​វិសោធនកម្ម​មាត្រា​១៤០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានទទួលការអនុម័តពីរដ្ឋសភាជាតិាលពីព្រឹកថ្ងៃទី១១ខែឧសភាក្នុង​សំឡេង​១០៦​សំឡេង​លើ​១០៦​សម្លេង​។ រដ្ឋសភា​ក៏បាន​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​លោក ស្លេះ ពុន​យ៉ា​ម៉ី​ន ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម ជំនួស​សម្តេច​ឧ​ត្ត​ម​ទេព​ញាណ ហ៊ុន ណេង ដែល​បានទទួល​មរណភាព ៕