ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ នេះ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង លោក ឆាយ​លា​ភា និង​សហការី​ក្នុង​មន្ទី​បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ លោកស្រី ពិន ចាន់​ថេ​ន អនុប្រធាន​ការិយាល័យ​កិច្ចការ​ទូទៅ ដែល​កំពុង​សម្រាកព្យាបាល​ជំងឺ នៅក្នុង​មន្ទីរពេទ្យ​ខេត្ត​កំពង់​​ឆ្នាំង ដោយ​ពាំ​នាំនូវ​ថវិកា​ផ្ទាល់​​ខ្លួន​ចំនួន ៤០០.០០០​រៀល ថវិកា​ការិយាល័យ​កិច្ចការ​ទូទៅ​ចំនួន ១០០.០០០​រៀល ថវិកា​ការិយាល័យ​ផែនការ​-​ហិរញ្ញវត្ថុ ចំនួន ១៣០.០០០​រៀល និង​ថវិកា​នារី​មន្ទីរ ចំនួន ១០០.០០០​រៀល សរុប​ថវិកា​ចំនួន ៧៣០.០០០​រៀល​ឧបត្ថម្ភ​ជូន​លោកស្រី​ផងដែរ​។​

​នាឱកាស​នោះ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង ក៏បាន​ជូនពរ​ដល់​លោកស្រី ពិន ចាន់​ថេ​ន ឆាប់​ជាសះស្បើយ​ដើម្បី​ថែទាំ​ក្រុមគ្រួសារ និង បាន​បំពេញការងារ​នៅ​អង្គភាព​ដូច​ធម្មតា​វិញ​។​

​លោកស្រី ពិន ចាន់​ថេ​ន ក៏បាន​គោរព​ថ្លែងអំណរគុណ​លោក​ឆាយ លា​ភា ប្រធាន​មន្ទីរ និង សហការី ដែល​តែងតែ​យកចិត្ត​ទុក្ខ​ដាក់​ចំពោះ​មន្ត្រីរាជការ​ក្រោម​ឱវាទ​គ្រប់ពេលវេលា​៕