ដោយៈ ដេប៉ូ / ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក សាយ សំ​អាល់ និង​ជា​ប្រធាន​ក្រុមប្រឹក្សា ជាតិ​អភិវឌ្ឍន៍ ដោយ​ចីរភាព (​ក​.​ជ​.​អ​.​ច​.) បាន​ចូលរួម​នៅក្នុង «​វេទិកា​កេសរ​កូ​ល​ជាតិ​លើក​ទី​២» និង​ការដាក់​ឱ្យប្រើ ប្រាស់​ជា​ផ្លូវការ «​សៀវភៅ​មគ្គទេសក៍ ស្តីពី​គ្រឿងទេស​» នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា ពិធី​នេះ បានរៀបចំ​ឡើង នា​អគារ​ខេមរា​នី សហភាព​សហព័ន្ធ យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) នា​ព្រឹក​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ​២០២២​។ វេទិកា​នរ​នេះដែរ បានរៀបចំ​ឡើង ក្នុង​គោលបំណង​សំខាន់ៗ រួមមានៈ ១) ផ្សព្វផ្សាយ​ឱ្យ​សាធារណជន បាន​ស្គា​ល់ពី​ប្រភេទ​កេសរ កូ​ល​ព្រៃ របស់​កម្ពុជា ២) ចែករំលែក​ព័ត៌មាន ស្តីពី​វឌ្ឍនភាព នៃ​ការរៀបចំ មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ៣) ចូលរួមចំណែក​លើកកម្ពស់ វិស័យ​ទេសចរណ៍ ធម្មជាតិ និង​៤) ផ្សារភ្ជាប់​បណ្តាញ​អ្នកសិក្សា​ស្រាវជ្រាវ និង​ពង្រឹង​ការអភិរក្ស កេសរ​កូ​ល​ព្រៃ នៅ​កម្ពុជា​។​

​ក្នុង​វេទិកា​នេះ គេ​ឃើញ​មានការ​តាំង​បង្ហាញ ពី​ប្រភេទ​កេសរ​កូ​ល​ព្រៃ កេសរ​កូ​ល ពូជ​បង្កាត់ រុក្ខជាតិ​កម្រ រុក្ខជាតិ​លម្អ និង​ផលិតផល​ធម្មជាតិ ជាច្រើន​ប្រភេទ ដាក់តាំង​បង្ហាញ​នៅ​ទីនោះ ផងដែរ​។ ក្រៅពីនេះ អ្នកជំនាញ ក្នុង​ពិធី​នេះ ក៏បាន​បង្ហាញ​ពី​កេសរ​កូ​ល ជាច្រើន​ប្រភេទ រួមទាំង​បង្ហាញ​ពី​ការ​បង្កាត់​កេសរ កូ​ល​ថ្មីៗ​ពិសេស​កេស​កូ​ល​របស់​កម្ពុជា​។​

​ជាមួយគ្នា វេទិកា​នេះដែរ ធ្វើឡើង​ដើម្បី​ផ្សារភ្ជាប់ បណ្តាញ​អ្នកសិក្សា​ស្រាវជ្រាវ និង​ពង្រឹង ការអភិរក្ស​ធនធាន​ធម្មជាតិ​។ ជាមួយគ្នានេះ វា​ក៏​បង្ហាញ​ពី​ប្រភេទ​ពូជ កេសរ​កូ​ល​ព្រៃ កេសរ​កូ​ល​ពូជ​បង្កាត់ រុក្ខជាតិ​កម្រ រួមទាំង ធនធានធម្មជាតិ ជាច្រើន​ទៀត​។​

​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានឱ្យដឹងថាៈ ការរៀបចំ​វេទិកា កេសរ​កូ​ល​ជាតិ លើក​ទី ២ នេះ​ឡើង គឺ​ដើម្បី​ផ្សព្វផ្សាយ ឱ្យ​សាធារណជន បាន​ស្គា​ល់ពី​ប្រភេទ កេសរ​កូ​ល​ព្រៃ របស់​កម្ពុជា​។ ជាមួយគ្នានេះ វា​ក៏​ជាការ ចែករំលែក​ព័ត៌មាន ស្ដីពី​វឌ្ឍនភាព នៃ​ការរៀបចំម​ជ្ឈ មណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ចូលរួមចំណែក​លើកកម្ពស់ វិស័យ​ទេសចរណ៍ធម្មជាតិ និង​ដើម្បី​ផ្សារភ្ជាប់ បណ្តាញ​អ្នកសិក្សា​ស្រាវជ្រាវ និង​ពង្រឹង​ការអភិរក្ស កេសរ​កូ​ល​ព្រៃ នៅ​កម្ពុជា​។​

​ទាក់ទិន​ក្នុង​រឿ​នេះ លោក សាយ សំ​អាល់ បានបញ្ជាក់​ថាៈ តាមរយៈ​ការ ផ្សព្វផ្សាយ កេស​កូ​ល​កម្ពុជា គឺជា​ការបង្ហាញ នូវ​ធនធានធម្មជាតិ​កម្ពុជា ឱ្យ​ពលរដ្ឋ​បានឃើញ ក៏ដូចជា ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ បាន​ទស្សនា ដែល​នេះ​គឺ​សុទ្ធសឹង​នាំមក នូវ​ថវិការ​ជូន​ដល់ សហគមន៍​មូលដ្ឋាន ក៏ដូចជា ពលរដ្ឋ​កម្ពុជា​។​

​ក្រៅពី​បើក​វេទិកា​កេសរ​កូ​ល លើក​ទី​២​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ក្នុង​ពិធី​នេះដែរ ក៏មាន​ការសម្ពោធ ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «​សៀវភៅ មគ្គទេសក៍ ស្តីពី​គ្រឿងទេស​» នៅ​កម្ពុជា​។ សៀវភៅ​នេះ បានរៀបចំ​ឡើង ដើម្បី​កំណត់​អត្តសញ្ញាណ ចងក្រង​ទុកជា​ឯកសារ អំពី​លក្ខណៈ​ជីវសាស្ត្រ រូបសាស្ត្រ សារប្រយោជន៍ ចំណេះដឹង​ជា​ប្រពៃណី និង​របៀប​នៃ ការប្រើ ប្រាស់​រុក្ខជាតិ គ្រឿងទេស​នៅ​កម្ពុជា ដែល​ប្រជាជន តែងតែ​អនុវត្ត​តាំងពី​ដូនតា សម្រាប់​ធ្វើជា​គ្រឿងផ្សំ ក្នុង​ម្ហូបអាហារ​ប្រចាំថ្ងៃ និង​ជា​ឱសថ ថែរក្សា​សុខភាព និង​ព្យាបាល​ជំងឺ​។​

​គួរ​បញ្ជាក់ថា ក្នុង​ពិធី​នេះ ក៏មាន​ការចុះ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា រវាង​ក្រសួងបរិស្ថាន និង​សួន​រុក្ខ​ឧទ្យាន KEW នៃ​ចក្រភព​អង់គ្លេស ស្តីពី​កិច្ចសហប្រតិបត្តិការ ក្នុងការ​បង្កើត និង​ដំណើរការ នៃ​ការអភិរក្ស​ជីវៈចម្រុះ ក្រៅ​ដែន​ធម្មជាតិ នៅ​កម្ពុជា​។ ការចុះ​អនុស្សរណៈ រវាង​ក្រសួងបរិស្ថាន និង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ ស្តីពី​កិច្ចសហការ​រៀបចំ និង​ប្រតិបត្តិ​របស់ មណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ​អាន ភ្នំ​គូលែន​៕/V​-PC