​ដោយៈ សុផល / ភ្នំពេញ​: ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រួមជាមួយ ក្រសួងបរិស្ថាន និង​ទីភ្នាក់ងារ​បារាំង សម្រាប់​អភិវឌ្ឍន៍ (AFD) បាន​ចុះហត្ថលេខា​រួមគ្នា លើ​អនុស្សរណៈ នៃ ការយោគយល់ ស្តីពី​ការអនុវត្ត​កម្មវិធី លើកកម្ពស់​គុណភាព​ខ្យល់ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​លោក តូច ចាន់​កុសល រដ្ឋមន្ត្រី​ស្តីទី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចុះ ហត្ថលេខា​រួមគ្នា លើ​អនុស្សរណៈ នៃ​ការយោគយល់ ស្តីពី​ការអនុវត្ត​កម្មវិធី​លើកកម្ពស់ គុណភាព​ខ្យល់ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ជាមួយ​ក្រសួងបរិស្ថាន និង​ទីភ្នាក់ងារ​បារាំង សម្រាប់​អភិវឌ្ឍន៍ (AFD) ដោយមាន​ការចូលរួម ពី​ថ្នាក់ដឹកនាំ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​របស់ ក្រសួង​ទាំងពីរ និង​ភាគី​ពាក់ព័ន្ធ ផងដែរ​។​

​សូម​ជម្រាបជូន​ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ទទួលបាន​ជំនួយ​បច្ចេកទេស​ថ្មីៗ ថែមទៀត ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង តាមរយៈ​ការចុះហត្ថលេខា លើ​អនុស្សរណៈ​នេះ ដោយ​ជំនួយ​បច្ចេកទេស​ទាំងនោះ ផ្តោតជាសំខាន់​ទៅលើ​៖ ១. ការបណ្តុះបណ្តាល​មន្ត្រី​ជំនាញ និង​ការរៀបចំ​បទ​ប្ប​ញ្ញ​ត្ដិ និង​គោលនយោបាយ ពាក់ព័ន្ធ​នឹង​ការកម្រិត​ការ​បំ​ភាយ​ឧស្ម័ន ពី​យានយន្ត និង ២. ការអភិវឌ្ឍ​គម្រោង​នានា ពាក់ព័ន្ធ​នឹង​ការ​បំលាស់​ទី ដោយ​ថាមពល​អគ្គិសនី (E-mobility) ជាពិសេស​ការចូលរួម​ចំណែក ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ដូចជា អង្គការ Global Green Growth Institute (GGGI) ធនាគារពិភពលោក អង្គការ​CDIA (Cities Development Initiative for Asia ) ដើម្បី​សិក្សា​សមិទ្ធិ​លទ្ធភាព​ពេញលេញ លើ​គម្រោង​បង្កើត​រថយន្តក្រុង អគ្គិសនី​នៅ​ទី​រួម​ខេត្តសៀមរាប​៕/V​