​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​របស់​សហរដ្ឋ​អាម៉េរិក (CDC)​បាន​និយាយ​នៅក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១០​ឧសភា​​ថា អត្រា​នៃ​ការស្លាប់​ដោយ​កាំភ្លើង​នៅ​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង ៣៥ ភាគរយ​ក្នុង​ឆ្នាំ ២០២០ ដល់​ចំណុច​ខ្ពស់​បំផុត​ចាប់តាំងពី​ឆ្នាំ ១៩៩៤​ជាមួយនឹង​កម្រិត​នៃ​ការស្លាប់​កើនឡើង​ខ្ពស់​សម្រាប់​​បុរស​ស្បែក​ខ្មៅ​វ័យក្មេង​។​

​ទិន្នន័យ​បានបង្ហាញ​ថា ជនជាតិ​អាម៉េរិក​ដើមកំណើត​អាហ្វ្រិក​ទាំងមូល​គឺ​ទំនងជា​ត្រូវ​សម្លាប់​ដោយ​កាំភ្លើង​ខ្ពស់ជាង​ប្រជាជន​សរុប​រហូតដល់​ទៅ​បួន​ដង ហើយ​ខ្ពស់ជាង​ប្រជាជន​ស្បែក​ស​រហូតដល់​ទៅ ១២ ដង​។​

​ការកើនឡើង​នៃ​អំពើហិង្សា​ដោយ​កាំភ្លើង​ដែល​ទាក់ទង​ទៅនឹង​ជំងឺ​រាតត្បាត​ក្នុង​ឆ្នាំ ២០២០ ត្រូវបាន​កត់សម្គាល់​យ៉ាង​ទូលំទូលាយ​កាល​ពេល​កន្លង​ទៅ ខណៈ​របាយការណ៍​របស់ FBI​កាលពី​ឆ្នាំ​មុន​បង្ហាញថា​ អំពើ​មនុស្សឃាត​បាន​កើនឡើង ៣០ ភាគរយ​។​

​របាយការណ៍​របស់ CDC បាន​បន្ថែម​អត្រា​នៃ​អំពើ​មនុស្សឃាត​បង្កឡើង​ដោយ​អាវុធ​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ២៦ ឆ្នាំ ខណៈ​កត់សម្គាល់​ផងដែរ​នូវ​ការបែងចែក​គ្នា​ដោយ​ផ្អែក​លើ​ពូជសាសន៍ ជនជាតិ និង​ភាពក្រីក្រ​។​

​របាយការណ៍​និយាយថា អត្រា​មនុស្សឃាត​ដោយ​អាវុធ​ដែល​វាស់វែង​ក្នុង​រាល់​មនុស្ស ១០០.០០០ នាក់​បាន​កើនឡើង​ពី ៤,៦ នាក់​ក្នុង​ឆ្នាំ ២០១៩ ដល់ ៦,១ នាក់​ក្នុង​ឆ្នាំ ២០២០​ដោយ​វា​ពាក់ព័ន្ធ​យ៉ាងខ្លាំង​ទៅ​​នឹង​ភាពក្រីក្រ​។​

​ក្នុងចំណោម​ជនជាតិ​អាម៉េរិក​កាំ​ង​ដើមកំណើត​អាហ្វ្រិក អត្រា​ស្លាប់​គឺ ២៦,៦ នាក់​ក្នុង ១០០.០០០ នាក់ គឺ​កើនឡើង ៣៩,៥ ភាគរយ​ក្នុងអំឡុង​ឆ្នាំ ២០១៩​។ សម្រាប់​ជនជាតិ​អាម៉េរិក​ស្បែក​ស អត្រា​នេះ​គឺ ២,២ នាក់​ក្នុង ១០០.០០០ នាក់​។​

​តាម​តួលេខ មាន​ការសម្លាប់​ដោយ​កាំភ្លើង​ចំនួន ១៩.៣៥០ នាក់​ក្នុង​ឆ្នាំ ២០២០ ដោយ​ជនជាតិ​អាម៉េរិក​កាំ​ង​ដើមកំណើត​អាហ្វ្រិក​មាន​ចំនួន ៦២ ភាគរយ​នៃ​ប្រជាជន​សរុប និង​ប្រជាជន​ស្បែក​សមាន ២១ ភាគរយ​៕

ស្ត្រី​ម្នាក់​អុជ​ទៀន​ខណៈ​មនុស្ស​ចូលរួម​ព្រឹត្តិការណ៍ Black Lives Lost to Gun Violence​នៅ​ទីក្រុង​ប្រ៊ូក​គ្លី​ន រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាម៉េរិក ថ្ងៃទី ២៨ ខែ​មេសា ឆ្នាំ ២០២១