​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ក្រុមហ៊ុន Apple នឹង​ឈប់​ផលិត iPod ពោល​ជាង ២០ ឆ្នាំ បន្ទាប់​ពី​ឧបករណ៍​នេះ​បាន​ក្លាយជា​មុខមាត់​នៃ​តន្ត្រី​ចល័ត និង​ចាប់ផ្តើម​ធ្វើឱ្យ Apple ក្លាយ​ក្រុមហ៊ុន​ធំ​បំផុត​របស់​ពិភពលោក​។​

​ក្រុមហ៊ុន Apple បាន​និយាយ​នៅក្នុង​ប្លុក​មួយ​កាលពី​ថ្ងៃ​អង្គារ​ទី​១០ ឧសភា​ថា iPod Touch ដែល​ជា​កំណែ​តែមួយគត់​នៃ​កម្មវិធី​ចាក់​តន្ត្រី​ចល័ត​នៅ​លក់​លើ​ទីផ្សារ​នៅ​ឡើយ​នឹង​អាច​រក​ទិញ​​បាន​រហូត​ដល់​ការផ្គត់ផ្គង់​ចុងក្រោយ​។​

​ចាប់តាំងពី​ការចេញលក់​នៅក្នុង​ឆ្នាំ ២០០១ មក iPod បាន​ប្រជែង​ដូច​ព្យុះ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​តន្ត្រី​នានា មុនពេល​ត្រូវ​បាន​វ៉ា​ដាច់​ដោយ​ស្មា​ត​ហ្វូន ការចាក់​តន្ត្រី​តាម​អ៊ី​ន​ធឺ​ណេត និង​ឧបករណ៍​ដ៏​ល្បី​របស់ Apple គឺ iPhone ។​

iPod បាន​ឆ្លងកាត់​ការធ្វើ​កំណែ​ឡើងវិញ​ជា​ច្រើន​ដង​ចាប់​តាំងពី​ការចាប់ផ្តើម​ចាប់​កំណើត​របស់​វា ដោយ​មាន​ប៊ូ​តុង​បង្វិល សមត្ថភាព​ផ្ទុក​បទ​ចម្រៀង ១០០០ បទ និង​ថាមពល​ថ្ម ១០ ម៉ោង​។​

​កំណែ ដែល​បន្ត​លក់​ដល់​បច្ចុប្បន្ន គឺ iPod Touch ត្រូវបាន​ដាក់​លក់​ក្នុង​ឆ្នាំ ២០០៧ ក្នុង​ឆ្នាំ​ដូចគ្នា​នឹង iPhone ។​

Apple ឈប់​រាយការណ៍​ពី​ការលក់ iPod ក្នុង​ឆ្នាំ ២០១៥៕

​រូបភាព​ឆ្នាំ​២០០៧ បង្ហាញ Apple iPod Nano កំពុង​សម្ញែងខ្លួន​នៅ​ទីក្រុង​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ​