ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជា​ជា​ជនកម្ពុជា​, និង​ជា​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជា​ជា​ជនកម្ពុជា រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ ប្រទេស​កម្ពុជា​យើង បើ​គ្មាន​សន្តិភាព គឺ​យើង​គ្រប់គ្នា មិនអាច​រកស៊ី ចិញ្ចឹមជីវិត​បានទេ​។ ដូច្នេះ លោក​សូមអោយ​ប្រជាពលរដ្ឋ និង​សមាជិក​បក្ស​ប្រជាជន​កម្ពុជា រួមគ្នា​រក្សា​សន្តិភាព​ឱ្យបាន ហើយ​ដើម្បី​រក្សា​សន្តិភាព​នេះ​បាន គឺ​មានតែ​មធ្យោបាយ​តែមួយគត់ នោះ​គឺ នាំគ្នា​ទៅ​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា​។​

​ការលើកឡើង​របស់លោក ឃួ​ង ស្រេង បែបនេះ បានធ្វើ​ឡើង ក្នុង​ពិធី​សំណេះសំណាល​ជាមួយ យុវជន សកម្មជន​របស់​គណៈ​ក​ម្មា​ធិ​ការ គណបក្ស​មូល​ដ្ខា​ន សេដ្ឋកិច្ច រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ នេះ នៅ​សាល​មហោស្រព និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​លោក ឃួ​ង ស្រេង បាន​មានប្រសាសន៍ថាៈ នៅ​ភ្នំពេញ គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក បក្ស​របស់ខ្លួន ជាង ៧០ ភាគរយ នេះ​ពិតជា​បង្ហាញឱ្យឃើញ​យ៉ាងច្បាស់​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​អ្នកគាំទ្រ​ច្រើន​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី បក្ស​នៅតែ​ដុសខាត់ សម្រួច​ឱ្យ​មុត ដើម្បី​អនុវត្ត​គោលនយោបាយ របស់​បក្ស​ប្រជាជន​កម្ពុជា សមាជិក​ម្នាក់ ជា​សន្លឹកឆ្នោត​មួយ​សន្លឹក នៅពេល​បោះឆ្នោត​។​

​លោក ឃួ​ង ស្រេង បានបញ្ជាក់​ថាៈ ការជួប​សំ​ណោះ​សំ​ណា​ល​ជាមួយ យុវជន សកម្មជន​របស់ គណៈកម្មាធិការ​គណបក្ស​មូល​ដ្ខា​ន យុវជន​សេដ្ឋកិច្ច រាជធានី​ភ្នំពេញ នាពេលនេះ មាន​ចំនួន​ជាង ៥.០០០ នាក់ ហើយ​ពួកគាត់ គឺ​សុទ្ធ​តែមាន​មុខរបរ នៅក្នុង និង​ក្រៅ​ប្រព័ន្ធ ។ តែ បើ​គ្មាន​សន្តិភាព យើង​គ្រប់គ្នា មិនអាច​រកស៊ី​ចិញ្ចឹមជីវិត​បានទេ​។ ដូច្នេះ​លោក​សូមឱ្យ​ប្រជា ពលរដ្ឋ និង​សមាជិក​បក្ស​ប្រជាជន​កម្ពុជា រួមគ្នា​រក្សា​សន្តិភាព ឱ្យបាន ដែល​សម្តេច​តេ​ជោ ហ៊ុន សែន រកបាន​មក​ដោយ​លំបាក និង​ថែមទាំង​លះបង់​អាយុជីវិត ថែមទៀត ហើយ​ដើម្បី​រក្សា សន្តិភាព​នេះ​បាន គឺមាន​មធ្យោបាយ​តែមួយគត់ នោះ​គឺ​នាំគ្នា​ទៅ​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក ឡី សុភាព ប្រធាន​គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ​គណបក្ស​មូល​ដ្ខា​ន សេដ្ឋកិច្ច រាជធានី​ភ្នំពេញ បានលើកឡើង​ថាៈ សមាជិក​របស់​គណៈកម្មាធិកា​រ គណបក្ស​មូល​ដ្ខា​ន សេដ្ឋកិច្ច រាជធានី​ភ្នំពេញ មាន​ចំនួន ៥.១៧១ នាក់ ស្រី​ចំនួន ២.០៧១ នាក់​។ ពួកគាត់​បាន​ចុះ ឈ្មោះ​បោះឆ្នោត​រួចរាល់​ហើយ ។​

​លោក​បាន​បន្តថាៈ មានការ​លំបាក គឺ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​ចុះជួយ បងប្អូន​ប្រជាពលរដ្ឋ​ភ្លាមៗ​។ ដូច្នេះ សូម​នាំគ្នា​ទៅ​បោះឆ្នោត ជូន​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យបាន​គ្រប់គ្នា​៕/V​