ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
អីវ៉ាន់
នាមសព្ទ
វត្ថុឬរបស់នេះខ្លះនោះខ្លះពុំចេញឈ្មោះ, របស់ដែលហៅដោយរួបរួម
ទៅទិញអីវ៉ាន់ឯផ្សារ; មានអីវ៉ាន់អ្វីខ្លះ ?; នេះជាអីវ៉ាន់របស់ខ្ញុំ ។
កំប៉េះ
គុណសព្ទ
អ្វីៗដែលកំបុត; ទាល់, រាក់ ។ ច្រើននិយាយថា កំប៉េះគូទ, រាក់កំប៉េះ ។
នាមសព្ទ
អ្វីៗដែលកំបុត; ទាល់, រាក់ ។ ច្រើននិយាយថា កំប៉េះគូទ, រាក់កំប៉េះ ។
នាមសព្ទ
ឈ្មោះថាសទាបរាកកំផែស ធ្វើដោយបន្ទោះឫស្សី ឬ ផ្តៅ
អីវ៉ាន់ ១ កំប៉េះ ។
ឆក់
កិរិយាសព្ទ
ចាប់យកដោយប្រញាប់
ចោរឆក់អីវ៉ាន់គេ ។
ឈឹង
គុណសព្ទ
សូន្យសូរសព្ទ, ស្ងប់ស្ងាត់, ជ្រៀប, ជ្រងំ
ស្ងាត់ឈឹង, ស្ងប់ឈឹង, បាត់មាត់ឈឹង ។
នាមសព្ទ
(ចិ.) តុទាបមានសណ្ឋានទ្រវែងឬបួនជ្រុង
ដាក់អីវ៉ាន់លើឈឹង ។
ដណ្ដើម
កិរិយាសព្ទ
ជែងយក, ប្រឹងយកឈ្នះ
ដណ្ដើមដើរមុន, ដណ្ដើមអីវ៉ាន់គ្នា, ដណ្ដើមជជែក ។ ល ។