ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
ដោយ
កិរិយាសព្ទ
ព្រមតាម, ប្រតិបត្តិតាម
កូននេះដោយដំបូន្មានណាស់, កូននោះមិនដោយដំបូន្មានសោះ ។
ជាប់តាម, ជាប់ទៅជាមួយ
អ្នករើយកអីវ៉ាន់ទៅ ដោយទាំងសំពត់ហូលរបស់ខ្ញុំមួយទៅផង ។
សេពមេថុនធម្ម, ធ្វើសេវនកិច្ច, រួមសង្វាស, រួមប្រវេណី
គោដោយញីឈ្មោល ។
ស្រឡាញ់ស្នេហ៍ស្និទ្ធ
បងឯងនេះ គ្មានស្រីណាគេដោយទេ !
អាយតនិបាត
នឹង; ពាក្យប្រាប់ដំណើរសម្រេចនូវអំពើ; សម្រាប់ប្រើនិយាយភ្ជាប់នាំមុខនាមនាម, ដូចពាក្យថា
ធ្វើការដោយដៃ, ដើរដោយជើង ។ល។
ដំឡើង
កិរិយាសព្ទ
ធ្វើឲ្យឡើង, ធ្វើឲ្យខ្ពស់ជាងមុន, ធ្វើឲ្យមានកម្លាំង, ធ្វើឲ្យឃើញសម្បើម
ដំឡើងពន្ធដារ, ដំឡើងថ្លៃអីវ៉ាន់, ដំឡើងស្នា, ដំឡើងគ្រូ, ដំឡើងឫក, ដំឡើងឫទ្ធិ ។
លើកផ្គុំរៀបចំតាមលំនាំស្រាប់
ដំឡើងរទេះ, ដំឡើងរថយន្ត ។
គុណសព្ទ
ឈ្មោះរដូវដែលទឹកឡើង
រដូវដំឡើង, ខែដំឡើង ។
នាមសព្ទ
ឈ្មោះរដូវដែលទឹកឡើង
រដូវដំឡើង, ខែដំឡើង ។
តួ
នាមសព្ទ
រូប, រាង, សព៌ាង្គកាយ, ខ្លួន
តួអក្សរ, តួលេខ, តួល្ខោន, តួខ្លួន ។
ទាសៈ, ទាសី ក៏ហៅថា តួ បានដែរ
លោះតួម្នាក់ (ព. បុ.)។
នាមសព្ទ
(ចិ. តួ៎) សំបុត្រ; សំបុត្រអនុញ្ញាត, សំបុត្រប្រាប់ទំនិញ
ផ្ញើតួជាមួយនឹងអីវ៉ាន់ ។
ទុក
កិរិយាសព្ទ
ដាក់វត្ថុអ្វីក្នុងទីណាមួយដើម្បីឲ្យគង់នៅ ឬរក្សាអ្វីៗឲ្យគង់
ទុកទ្រព្យ ។
បម្រុងឲ្យ, ផ្គងឲ្យ
ទុកបាយឲ្យ, ទុកប្រាក់ឲ្យ ។
ទុកដាក់ ទុកអីវ៉ាន់មានរបៀប, ទុកដោយប្រយ័ត្ន ។ ទុកដាក់កូនចៅ រៀបចំឲ្យកូនឬចៅមានគូស្រករ ។ ព. ទ. បុ. ថា
ធ្វើស្រែមើលស្មៅ ទុកដាក់កូនចៅមើលផៅសន្ដាន (មានអត្ថន័យរាក់ដែរទេ) ។មួយយ៉ាងថា : ទុកដាក់កូនចៅ ត្រូវពិនិត្យផៅពង្ស; មួយយ៉ាងទៀតថា : មុននឹងទុកដាក់កូន ត្រូវសួរបងប្អូននិងចិត្តកូនសិន (នេះក៏មានអត្ថន័យរាក់ៗដែរ ) ។ យកចិត្តទុកដាក់ ផ្ចង់ចិត្តប្រុងប្រយ័ត្នជានិច្ច ។
ទូទាត់
កិរិយាសព្ទ
ផាត់ទាត់កាត់កងឲ្យរួចលែងទាក់ទិនគ្នាទៅវិញទៅមក
ខ្ញុំបានយកអីវ៉ាន់អ្នកពីថ្ងៃមុនមិនទាន់សងតម្លៃនៅឡើយ, ឥឡូវនេះ យើងទូទាត់គ្នាឲ្យជ្រះស្រឡះទៅ ។