​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​រផាត់រទាំង​

​កិរិយាសព្ទ​

​បាត់​ខ្លះ​នៅ​ខ្លះ​មិន​គ្រប់​ចំនួន​
​ត្រូវ​ថែទាំ​ទ្រព្យ​របស់​កុំ​ឲ្យ​រផាត់រទាំង ។​

កិរិយាវិសេសន៍​

​ដែល​រាត់រាយ​ច្របូកច្របល់​ឥត​សណ្ដាប់ធ្នាប់​
​ដាក់​អីវ៉ាន់​ចោល​រផាត់រទាំង​អស់ មិនដឹង​ណា​ជាណា​ទេ ។​

​រប៉ិករប៉ុក​

​គុណសព្ទ​

​ដែល​តិចតួច​, ស្ដើងស្ដួច តែ​ច្រើន​មុខ​ច្រើន​យ៉ាងនេះ​ខ្លះ​នោះ​ខ្លះ​កំប៉ិកកំប៉ុក​
​អីវ៉ាន់​រប៉ិករប៉ុក​, របស់​រប៉ិករប៉ុក ។​

​របស់​

នាមសព្ទ​

​វត្ថុ​, ទ្រព្យ​, អីវ៉ាន់ ។ ពាក្យ​សម្រាប់​និយាយ​ជា​ជំនួស​នាម​នាម ដោយ​មិនបាច់​ចេញ​ឈ្មោះ​ឬ​សម្រាប់​ហៅ​សារពើ​អ្វីៗ ដែលមាន​នៅ​ទី​ចំពោះមុខ​
​របស់ប្រសើរ​, របស់​ថោកទាប​; របស់បុរាណ​, របស់ទំនើប ។​
​របស់ទ្រព្យ ឬ ទ្រព្យ​របស់ ទ្រព្យធន​ទាំងពួង​។ របស់​សម្រាប់​ផ្ទះ ប្រដាប់​សម្រាប់​ប្រើប្រាស់​ក្នុងផ្ទះ ។ នេះ​របស់​អ្នកណា ? —​របស់ខ្ញុំ ។ របស់របរ អម្រស់អម្រ ។​ល ។ ពាក្យ​សម្រាប់​ប្រើ​ជា​វិកតិកត្តា ឬ វិកតិកម្ម​ជាមួយនឹង​ពាក្យ ជា​, ដូចជា​
​ពេជ្រ​ជា​របស់​មានតម្លៃ ។​

​អាយតនិបាត​

​នៃ​
​ផ្ទះ​របស់ខ្ញុំ ផ្ទះ​នៃ​ខ្ញុំ ( ផ្ទះ​ខ្ញុំ ) ។ ល ។​

​រទែង​

​កិរិយាវិសេសន៍​

​ដែល​ស្ទុះស្ទា​កាន់ការ​រាល់ដៃ​ឬ​ដែល​កាន់​អ្វីៗ​រាល់ដៃ​មើលទៅ​ឃើញច្បាស់​ទែង​
​មាន​មនុស្ស​ជួយ​កាន់​អីវ៉ាន់​រទែង​រាល់ដៃ ។​

​រទេះ​

នាមសព្ទ​

​យាន​មាន​កង់ មាន​ទ្រង់ទ្រាយ​ច្រើនបែប​ប្លែកៗ​ពីគ្នា ( ដោយ​ជំនាង​តាម​កាល​តាម​សម័យ ) សម្រាប់​ទឹម​គោ​, ទឹម​ក្របី​ឬ​ប្រើ​អូស​. រុញ​ក៏បាន​; ទោះបី​យាន​ទឹម​សេះ​ឬ​យាន​ដែល​លឿន​ដោយ​កម្លាំង​ចំហាយ​កម្ដៅភ្លើង​ជាដើម ក៏​ហៅ រទេះ បានដែរ ( តាម​ទម្លាប់​ពាក្យ​ធម្មតា ) ។ រទេះក្រង់ រទេះ​មាន​ក្រង់​ទូលាយ​សម្រាប់​ផ្ទុកទំនិញ​បាន​ច្រើន ។ រទេះក្របី រទេះ​សម្រាប់​ទឹម​ក្របី ។ រទេះគោ រទេះ​សម្រាប់​ទឹម​គោ ។ រទេះចាម រទេះ​ធំ​ស្រោង មាន​ផ្ទុរ​ក្រឡូម​ខាងមុខ​ខ្ពស់ជាង​ខាងក្រោយ​បន្តិច ត្រង់​កណ្ដាល​ទាប​អែន​ពាប់ ( ធ្វើតាម​បែប​ចាម ) ។ រទេះជើងគុល រទេះ​មាន​កង់​ជា​បន្ទះ​ទាំង​ផ្ទាំង​ឥត​កាំ ដូចជា​កង់​ជើងគុល​, សម្រាប់​បរ​ក្នុង​ផ្លូវ​ដែលមាន​ភក់​ផុង​ច្រើន ។ រទេះដឹក ឬ រទេះបន្ទុក រទេះ​ធំ​សម្រាប់​ផ្ទុក​ដឹក​របស់​ធ្ងន់ ។ រទេះដែក រទេះ​កង់​ដែក ប្រើ​រុញ​តាម​ផ្លូវដែក​សម្រាប់​ដឹក​ដី ។ រទេះត្រដួស រទេះ​មាន​ថ្នាក់​ពីរ​ជាន់ មួយ​ជាន់​ក្រោម​សម្រាប់​ដាក់​អីវ៉ាន់​, មួយ​ជាន់​ខាងលើ​ហៅ ត្រ​ដួស សម្រាប់​មនុស្ស​ជិះ ។ រទេះបំបោល រទេះលាត​តូច​ជាង​រទេះសាឡី សម្រាប់​ទឹម​គោ បរ​បំបោល​ភ្នាល់​ឬ​ប្រណាំង​គ្នា ។ រទេះផ្ទុរ រទេះ​មាន​ផ្ទុរ ( ហៅ​រទេះដំបូល ក៏បាន ) ។ រទេះភ្លើង រទេះ​មាន​ក្បាល​ប្រកបដោយ​គ្រឿងចក្រ​គ្រប់​ព្រម​, ប្រើ​ដុត​ឧស​ឬ​ធ្យូងថ្ម​យ​កម្លាំង​កម្ដៅភ្លើង . . . បើក​ឲ្យ​រអិល​តាមផ្លូវ​ដែក​ឲ្យ​លឿន​ខ្លាំង​បាន ( រថភ្លើង​; បារ​. Chemin de fer ) ។ រទេះម៉ឺនដា រទេះ​មាន​តួ​រាង​ជា​គ្រែ​, មាន​ជើងទៀន​, មាន​ដំបូល , . . . វិចិត្រ​ដោយ​ក្បាច់រចនា​លាបលន​រំលេចព័ណ៌​មាន​លំអ​ដ៏​រុងរឿង​, សម្រាប់​ទឹម​គោ​ឬ​ក្របី​, ជា​យានជំនិះ​សម្រាប់​ឥស្សរជន​នៅ​កម្ពុជរដ្ឋ ក្នុងសម័យ​បុរាណ​, សម័យ​សព្វថ្ងៃនេះ​ក្នុង​ខែត្រ​ក្រៅ​នៅមាន​ប្រើ​ខ្លះ​ដែរ ។ រទេះរុញ រទេះ​តូច​រាង​ជម មាន​កង់​តែមួយ មាន​ឈើ​ពីរ​កំណាត់​បោះ​ភ្ជាប់​ជា​ចន្ទល់​មាន​ដង​ពីរ​សម្រាប់​កាន់​រុញ​, យក​ភាគ​ខាង​មុខជា​ខាងក្រោយ​, ប្រើ​ដាក់​អីវ៉ាន់​ល្មម​កម្លាំង​មនុស្ស​ម្នាក់​រុញ​បាន ( ពួក​អារាមបាល​ឬ​ឧយ្យានបាល​ច្រើន​ប្រើ​រទេះ​នេះ ) ។ រទេះលាត រទេះ​ដែល​លាត​ឥត​ទ្រពង​ឥត​ដំបូល សម្រាប់​ដឹក​សសរ​ឬ​ដឹក​ឈើហុប​ជាដើម ។ រទេះវាល រទេះ​ឥត​ផ្ទុរ ។ រទេះសាឡី រទេះវាល មាត្រ​ធំ​ជាង​រទេះបំបោល សម្រាប់​ទឹម​គោ​បរ​បំបោល​តាម​ធម្មតា ( ហៅ​ត្រឹមតែ សាឡី ក៏បាន ) ។ រទេះសេះ រទេះ​ទឹម​សេះ ( រថ ) ។ រទេះសំឡី ពាក្យ​សាមញ្ញ​សម្រាប់​ហៅ​រទេះ​ទាំង​ធំ​ទាំង​តូច​រួមគ្នា ( ក្លាយ​មកពី រទេះសាឡី គឺ​រទេះ​និង​សាឡី សំដៅ​សេចក្ដី​ថា រទេះ​ធំ​និង​រទេះ​តូច ទេ​ដឹង​? ) ។ រទេះអូស រទេះវាល មាន​ជញ្ជាំង​ទាប​ទាំងពីរ​ខាង​, ពី​ខាងមុខ​ខាងក្រោយ​មាន​ក្ដារបន្ទះ​សម្រាប់​លើកដាក់​បាន​, មាន​ទូក​ឬ​ដង​ពីរ​ឃ្លាតឆ្ងាយ​ពីគ្នា​, ប្រើ​ចងខ្សែ​ពួរ​ទាក់​នឹង​ចុង​ដង​ទាំងពីរ​សម្រាប់​មនុស្ស​អូស​ដឹក​សារពើទំនិញ​ឬ​វត្ថុ​ធ្ងន់ៗ មាន​ឧស​ជាដើម ។ ល ។ ( ម​. ព​. រថ ផង ) ។ ព​. ទ​. បុ​. រទេះ​បាក់​ត្រង់ណា ល្អិត​ត្រង់​ណោះ ( ព​. ប្រ​. ) សេចក្ដី​ថា ភ្ញៀវ​ច្រើន​នាក់​ឈប់​សម្នាក់​ស៊ីចុក​យូរថ្ងៃ​នៅផ្ទះ​អ្នកណា រមែងតែ​ពង្រេចពង្រឹល​អ្នកនោះ ។ រទេះ​បាក់​មិន​គិត ទៅ​គិត​ឯ​គោ​លូច​ដាំង ( ព​. ប្រ​. ) ការ​ធំដុំ​មិន​គិត បែរជា​គិត​ឯការ​រប៉ិចរប៉ី​ទៅវិញ​, ដូចជា​ម្ចាស់​រទេះៗ​បាក់​មិន​គិត​ជួសជុល បែរជា​គិត​ឯ​គោ ដែល​បញ្ចេញ​អង្គជាត​ទៅវិញ ។ បាក់រទេះ ( ព​. ប្រ​. ) លង់ទ្រនេស : ខ្លា​បាក់រទេះ គឺ​ខ្លា​ត្រូវរបួស​លង់ទ្រនេស ។​