ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្តេចតេជោ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាបានគូសបញ្ជាក់ថាកម្ពុជាពិតជាចង់ធ្វើជាមិត្តរបស់អាមេរិកតែមិនអាចកំណត់ឱ្យកម្ពុជាជ្រើស រើសរវាងអាមេរិកនិងចិននោះឡើយ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងប ញ្ជាក់បែបនេះក្នុងពេលទទួលជួបពិភា ក្សាការងារជាមួយលោក ដូណាល់ អេម បេនតុន(Donald M. Benton)អតីត សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកនៅក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិកនៅព្រឹ កថ្ងៃទី១១ខែឧសភាឆ្នាំ២០២២នេះ (ម៉ោងនៅក្រុងវ៉ាស៊ីនតោន)។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងថានៅក្នុងជំ នួបនេះសម្តេចតេជោនិងអតីតសមាជិ កព្រឹទ្ធសភាបានសម្តែងការស្វាគមន៍គ្នាទៅវិញទៅមកប្រកបដោយភាពរ៉ាក់ទាក់ និងភាតរៈ ។ ក្រៅតែពីកិច្ចស្វាគមន៍គ្នាហើយនោះអតីតសមាជិកព្រឹទ្ធសភាអា មេរិកលោក ដូណាល់ បេនតុន ក៏បានជម្រាបសួរសម្តេចតេជោពីគោលបំណ ងនៃដំណើរទស្សនកិច្ចនៅសហរដ្ឋអា មេរិកនាពេលនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញថាមានកិច្ចការសំខាន់ពីរដែលសម្តេចត្រូវធ្វើនៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅក្នុងក្រុងវ៉ាស៊ីនតោន។ កិច្ចការសំខាន់ទី១គឺបញ្ហាអាស៊ាន-អា មេរិកនិងទី២បញ្ហាទំនាក់ទំនងរវាងកម្ពុ ជានិងអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានគូសរំលេ ចពីសារៈសំខាន់នៃទំនាក់ទំនងរវាងកម្ពុ ជានិងអាមេរិករយៈពេល ៧២ ឆ្នាំកន្លង មកនេះ។សម្តេចតេជោបានកត់សម្គាល់ ឃើញថាទំនាក់ទំនងនិងកិច្ចសហប្រតិ បត្តិការរវាងកម្ពុជានិងអាមេរិកកំពុងវិវឌ្ឍ ន៍ឈានឡើងក្នុងស្ថានភាពដ៏ល្អប្រសើរមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាពិតជាចង់ធ្វើមិត្តរបស់អាមេរិក ហើយកម្ពុជាមិនអាចរើសរវាងអាមេរិក ឬចិននោះទេ។ កម្ពុជាមាននយោបាយអព្យាក្រឹតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា ។ ដូច្នេះកម្ពុជាចង់ធ្វើមិត្តគ្រប់បណ្តាប្រទេសទាំងអស់រួមទាំងអា មេរិកផងដែរ ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើ ងថាតាមរយៈទំនាក់ទំនងល្អប្រសើរនេះ បានធ្វើឱ្យទំហំពាណិជ្ជកម្មនិងការវិនិ យោគរវាងកម្ពុជានិងអាមេរិកក៏កំពុងមានកំណើនគួរឱ្យកត់សម្គាល់ផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាអាស៊ាន-អាមេរិកវិញ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបង្ហា ញពីតួនាទីដ៏សំខាន់រវាងអាស៊ាននិងអាមេរិក ។ សម្តេចតេជោ ហ៊ុន សែន បានហៅកិច្ចប្រជុំកំពូលពិសេសអាស៊ា ន-អាមេរិកនាពេលនេះគឺជាឱកាសដ៏កម្រសម្រាប់អាស៊ាន-អាមេរិកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងការធ្វើពា ណិជ្ជកម្មនិងការវិនិយោគរវាងអាស៊ាន -អាមេរិក។

សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបអតីតសមាជិកសភាអាមេរិកដែរថាស ម្តេចចង់ឃើញទំនាក់ទំនងរវាងអាស៊ាន និងអាមេរិកឈានពីដៃគូយុទ្ធសាស្ត្រ ទៅដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងកម្រិតកំពូលមួយ។

ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតចូលរួមរំលែកមរណទុក្ខយ៉ា ងក្រៀមក្រំចំពោះមរណភាពលោក Douglas John Ericksen សមាជិក សភាអាមេរិកមួយរូបដែលបានធ្វើមរណកាលកាលពីពេលថ្មីៗកន្លងទៅនេះ។

លោក ដូណាល់ បេនតុន បានថ្លែងអំ ណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោដែលបានផ្តល់ការអនុញ្ញា តឱ្យរូបលោកជួបពិភាក្សាការងារនិងបានគូសបញ្ជាក់ពីគោលបំណងនៃដំ ណើរបំពេញទស្សនកិច្ចនៅរដ្ឋវ៉ាស៊ីន តោន៕