សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំណេះសំណាលជាមួយ បងប្អូនប្រជាពលរដ្ឋខ្មែរ-អាមេរិកកាំងនិងខ្មែរ-កាណាដាដែលបានធ្វើដំណើរមកពីបណ្តារដ្ឋផ្សេងៗដើម្បីជួបសម្តេចនិងស្វា គម ន៍សម្តេចក្នុងឋានៈជាជនរួមជាតិ,ជាឈាមខ្មែរដូចគ្នាដែលមានការនឹករលឹកគ្នាដូចជាបងប្អូនដោយបានបង្ហាញការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានៅរសៀលថ្ងៃទី១១ខែឧសភា ឆ្នាំ២០២២នៅសណ្ឋាគារ Willard Intercontinental Hotel, Washington DC, សហរដ្ឋអាមេរិក (ដែលត្រូវនឹងម៉ោង៤ ទាបភ្លឺថ្ងៃទី ១២ ខែឧសភាម៉ោងនៅកម្ពុជា) ៕