ដោយៈសុខុម/ស្ទឹងត្រែង:បុរសម្នាក់បានជិះម៉ូតូបោកក្បាលបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុនៅចំណុច ទួលកាស្យា ភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែងកាលពីម៉ោង៩យប់ថ្ងៃទី១១ ខែឧសភាឆ្នាំ២០២២ ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះឈ្មោះ រម៉ាស់ ជូ អាយុ ៥៥ ឆ្នាំ ជាកសិករ មានស្រុក កំណើតនៅភូមិ បរខាំ ឃុំ បរកែវ ស្រុក បរកែវ ខេត្តរតនគិរី ។បច្ចុប្បន្នរស់នៅភូមិ ក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ។ជនរងគ្រោះជិះម៉ូតូពីទិសខាងជើង ទៅខាងត្បូងតាមផ្លូវក្រួសក្រហម និងមានអ្នករួមដំណើរឈ្មោះ រម៉ាស់ រុង ភេទស្រី អាយុ ១០ឆ្នាំជាសិស្ស នៅភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន (របួសស្រាល)។ អ្នកបើកបរនិងអ្នករួមដំណើរ មិនបានពាក់មួកសុវត្ថិភាពទេ៕