ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: អនុវត្ត​ទៅតាម​ផែនការ​របស់ គណៈបញ្ជាការ ឯកភាព​រដ្ឋបាល ខេត្តកំពង់ឆ្នាំង លោក ចេង ចាន់​ដូ​ណា ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​ស្រុក​បរិបូណ៌ នៅ​រសៀល​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២២ ម្សិលមិញ​នេះ បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ បន្ត​ចុះ រុះរើ វាយកម្ទេច​ចោល ផ្ទះ​ពីរ​ខ្នង​ទៀត នៅ​ពី​ខាងមុខ​ផ្សារ​ពន្លៃ ស្រុក​បរិបូណ៌ ដែល​ទទួលបាន​ប្រាក់ គោលនយោបាយ របស់​អន្តរក្រសួង​រួច ហើយ នៅតែ​មិន​ព្រម​រុះរើ​ផ្ទះ ដែល​ប៉ះពាល់​ដល់ ការសាងសង់ ផ្លូវជាតិ​លេខ​៥​។

​ក៏​ជា​អភិបាលស្រុក​បរិបូណ៌​ដែរនោះ លោក ចេង ចាន់​ដូ​ណា បាន​ឲ្យ​ដឹងថាៈ ផ្ទះ​ប្រជាពលរដ្ឋ ដែល​នៅតែ​រឹងរូស មិន​ព្រម​គោរព​ទៅតាម​កិច្ចសន្យា ជាមួយ អន្តរក្រសួង ក្រោយពី​បានទទួល ថវិកា​ដោះ ស្រាយ​ផលប៉ះពាល់ ក្នុងការ កសាង​ផ្លូវជាតិ​លេខ​៥​នេះ មាន​ចំនួន ៥ ខ្នង ។​

​ដោយឡែក រដ្ឋបាល​ស្រុក បានធ្វើ​ការណែនាំ​អប់រំ ជាច្រើនលើក​ច្រើនសារ មកហើយ នៅតែ​មិន​ស្ម័គ្រចិត្ត​រុះរើ​ផ្ទះ​ចេញ​នោះ ទើប​កាលពី​សប្តាហ៍​មុន ក្រុម​សមត្ថកិច្ច​ចម្រុះ​ថ្នាក់​ខេត្ត និង​ថ្នាក់ស្រុក បាន​ប្រើប្រាស់​វិធានការ​រដ្ឋបាល សហ ការ​ជាមួយ​ក្រុមហ៊ុន​កសាង​ផ្លូវជាតិ​លេខ​៥ រុះរើ និង​វាយ​កម្ទេចចោល រួចរាល់​អស់ហើយ នៅសល់ ៣ ខ្នង​ទៀត កំពុង​បន្ត​រុះរើ វាយកម្ទេច​ចោល ឲ្យ​រួចរាល់ នៅក្នុង​សប្តាហ៍​នេះ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​ជប៉ុន បន្ត​ការកសាង​ផ្លូវជាតិ​លេខ​៥ ទៅតាម​ផែនការ​របស់​ប្រ មុខ​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ។​

​សូមបញ្ជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​ប្រមុខ​រាជរដ្ឋាភិបាល ផ្លូវជាតិ​លេខ​៥ ពី​ខេត្ត កណ្តាល ទៅដល់​ខេត្តបាត់ដំបង ត្រូវបាន​ជួសជុល​កសាង ដោយ​ក្រុមហ៊ុន​ជប៉ុន ឲ្យ​ក្លាយទៅជា ផ្លូវ​អាស៊ាន មាន​ទទឹង​ធំ អាច​បើកបរ​រថយន្ត ទៅមក​បាន​ដោយ​ងាយស្រួល ស្របតាម​ការរីក​ច ម្រើ​ន​របស់​ប្រទេសជាតិ ។ បើតាម​គម្រោង​ផ្លូវជាតិ​លេខ​៥ នេះ នឹងត្រូវ​បញ្ចប់​ការកសាង នៅ​ចុងឆ្នាំ​២០២២ នេះ​។ ការជួសជុល​កសាង​ផ្លូវជាតិ​លេខ​៥​នេះ ពិតជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មានការ​គាំទ្រ និង​រីករាយ​សប្បាយចិត្ត យ៉ាងខ្លាំង​ផងដែរ ។ ព្រោះ​រាល់​ផល ប៉ះពាល់​ដីស្រែ និង​ផ្ទះសម្បែង​នានា របស់​ប្រជាពលរដ្ឋ ដើម្បី​កសាង​ផ្លូវជាតិ​នេះ គឺ​ក្រុមការងារ​អន្តរក្រសួង សុទ្ធតែ​បាន​សិក្សា​ផ្ដល់​សំណង យ៉ាង​សមរម្យ ។​

​ទោះបី​យ៉ាងនេះ​ក៏ដោយ ក៏​នៅមាន​ប្រជាពលរដ្ឋ មួយចំនួន​តូច​តែប៉ុណ្ណោះ ដែល​បានទទួល​ថវិកា ដោះស្រាយ​ផល​ផលប៉ះពាល់​ហើយ មានការ​រឹងរូស មិន​ព្រម​រើ​ផ្ទះ និង​រើ​ឥ​វ៉ាន់​ចេញ ដែល​ចុងក្រោយ គឺ​ត្រូវតែ​អនុវត្ត​វិធានការ​រដ្ឋបាល ៕/V​-PC