លោក Vassilli Prokopenko តាងនាម​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​លោក​បាន​សម្តែង ការគាំទ្រ​ដល់​ធនាគារជាតិ​នៃ​កម្ពុជា ជាពិសេស​បាន​ថ្លែង​កោតសរសើរ​ពី​ការរីកចម្រើន​នៃ​វិស័យ​ធនាគារ​កម្ពុជា ភាពរឹងមាំ​និង​តួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច​និង​កាត់បន្ថយ​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ​-១៩ និង​ទស្សនវិស័យ​វិជ្ជមាន​មកលើ​សេដ្ឋកិច្ចកម្ពុជា​។ លោក​ជឿជាក់ថា លោក Jérôme SCHMIDT នឹង​បន្ត​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​៕