​ដោយៈ សម្បត្តិ​/​ភ្នំពេញ: លោក ស ថេត សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​សង្កាត់​បឹងទំពន់​ទី​១ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​បញ្ចូល​សមាជិក​គណ​បក្ស ប្រជាជន​កម្ពុជា ចំនួន ១៧៤ នាក់ ស្រី ៩៣ នាក់ ក្នុង​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ១២ ខែ ឧសភា ឆ្នាំ​២០២២ ។​

​លោក​ប្រធាន​ក្រុមការងារ បាន​សំដែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ផ្តាំ​ផ្ញើជូន​ដល់​សមាជិក​គណបក្ស​ចំនួន ១៧៤ នាក់ ទើប​បញ្ចូល​ថ្មី ដែរ​បានសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុង​ការសុំ​រួមរស់​ជីវភាព​ជាមួយ​គ​ណ​បក្ស និង សុំចូល​ជា​សមាជិក​ពេញសិទ្ធិ នៃ​គណបក្ស​នៅពេលនេះ ត្រូវខិតខំ​ប្រឹងប្រែង​បម្រើ​គណបក្ស​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ដើម្បី​ចូលរួម​កសាង​ប្រទេសជាតិ​យើង​អោយ​កាន់តែ​រីកចំរើន​តទៅ​មុខ​ថែមទៀត និង សូមអោយ​សមាជិក​ដែរ​ចូល​ថ្មី​បោះឆ្នោត​ជូន​គណបក្ស និង​គាំទ្រ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី សម្រាប់​អាណ្ណត្តិ​ខាងមុខ ដើម្បី​បន្ត​រក្សាសុខ​សន្តិភាព និង ការអភិវឌ្ឍន៍​រីកចម្រើន​របស់​ប្រទេស​កម្ពុជា​បន្ត​ទៅមុខទៀត ។​

​ក្រោយពី​សំណេះសំណាល និង​បញ្ចូល​សមាជិក​ថ្មី​រួចមក លោក ក៏បាន​ឧបត្ថម្ភ​ដល់​សមាជិក​សមាជិកា​ថ្មី ទាំងអស់ ជា​គ្រឿង​បរិភោគ និង ឧបភោគ និង ថវិការ​មួយចំនួន​៕​