​ដោយៈ វ៉ៃ​កូ​/​ស្វាយរៀងៈ អភិបាលក្រុង​បាវិត លោក លឹម សៀង​ហេង នៅ​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២​នេះ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការជួសជុល​ផ្លូវលំ​ក្រាល​ថ្ម​មិច​មួយ​ខ្សែ ស្ថិតក្នុង​ភូមិ​ច្រក​លាវ សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ដែលមាន​បណ្តោយ​ប្រវែង​ជាង​៣០០​ម៉ែត្រ ទទឹង​ប្រវែង ៨​ម៉ែត្រ ព្រមទាំង​មានការ​ដាក់​ប្រព័ន្ធ​លូបង្ហូរទឹក​ថែម​ទៀតផង​។

​លោក​អភិបាលក្រុង​បាវិត​បានឱ្យដឹងថា​ថវិកា​ដែល​ចំណាយ​ក្នុងការ​ជួសជុល​ផ្លូវ​នេះ គឺ​បានមកពី​ការចូលរួម​ពី​សំណាក់​សប្បុរសជន​ជិត​ឆ្ងាយ​នានា ជាពិសេស​គឺ​ក្រុមការងារ​ចុះជួយ​ភូមិ​ច្រក​លាវ សង្កាត់​បាវិត​នេះ​តែម្តង ។

​លោក​បាន​បន្ត​ឱ្យដឹងទៀតថា ផ្លូវ​មួយ​ខ្សែ​នេះ​ពីមុន​ជា​ផ្លូវដី​មាន​សភាព​តូចចង្អៀត​ពិបាក​ក្នុងការ​ធ្វើដំណើរ​ខ្លាំងណាស់ ហើយ​នៅ​រដូវវស្សា គឺមាន​ទឹក​ដក់​លិច​ផ្លូវ ដោយ​ពុំមាន​ផ្លូវទឹក​ចេញ​នោះទេ​៕​