​ដោយៈ​វង ធូ / បន្ទាយ​មាន​ជ័​យៈ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន ខេត្តបន្ទាយមានជ័យ អមដំណើរ​ដោយ​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល និង​សួរសុខទុក្ខ ប្រជាពលរដ្ឋ មកពី ៧ ឃុំ ក្នុងស្រុក​អូរជ្រៅ កាល​ព្រឹក​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២ ស្ថិតនៅក្នុង​បរិវេណ វត្ត​អារាម​ចាន់​ស៊ី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។​

​លោក យឹម សំណាង អភិបាលស្រុក​អូរជ្រៅ បានលើកឡើង​ថាៈ រដ្ឋបាល​ស្រុក មាន​គោល ការណ៍ ស្ដីពី​ការអភិវឌ្ឍ កែសម្រួល​លើ​ការដឹកនាំ សកម្មភាព​ឱ្យមាន​ភាពរលូន ក្នុង​ការងារ​បក្ស និង​ការងារ ក្នុងសង្គម ចុះជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ខ្យល់ព្យុះ សង់ផ្ទះ​ដល់​ប្រជាពលរដ្ឋ ១២ ខ្នង​ផ្ទះ រួមជាមួយ កងកម្លាំងប្រដាប់អាវុធ និង​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ ផ្តល់​ថវិកា អង្ករ សម្ភារៈ​បរិភោគ ប្រចាំថ្ងៃ​ទៀតផង​។​

​ក្នុងឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​ពាំនាំ​ការសួរសុខទុក្ខ ជូនពរ និង​ការ កោតសរសើរ​ពី​ថ្នាក់ដឹកនាំ ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន ដល់​ប្រជាពលរដ្ឋ តាម​មូលដ្ឋាន ភូមិ ឃុំ និង​ជំរុញ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ ឱ្យបាន​គ្រប់គ្នា តាម​ដូ​ស​ទី​១ ដល់​ដូ​ស​ទី​៣ ។ គ្រប់​អាជ្ញាធរ​ភូមិ រហូតដល់​ឃុំ ត្រូវ​ពង្រឹង​គោលនយោបាយ​បក្ស ឱ្យ​មានការ​រឹងមាំ ត្រូវតែ​យកចិត្តទុកដាក់ ចំពោះ​ពលរដ្ឋ​យើង​។​

​លោក កែ គឹមយ៉ាន ក៏បាន​នាំយក​ស៊ីម៉ង់​តិ៍ ចំនួន ២០ តោន និង​ដែក ទំហំ​១៦​លី ចំនួន ៥​តោន ប្រគេន​ព្រះសង្ឃ គង់នៅ​វត្ត​អារាម​ចាន់​ស៊ី ដើម្បី​សាងសង់​បដិមា ព្រះពុទ្ធ​ផ្ចាញ់​មា ព្រមទាំង​បាន ចែក​អំណោយ​សារុង និង​ថវិកា ជូន​ដល់​កងកម្លាំង គ្រូពេទ្យ ប្រជា​ការពារ និង​ប្រជាពលរដ្ឋ សម្រាប់​កំដ​ដៃ ត្រឡប់ទៅផ្ទះ​វិញ​៕/V​