​ឃាត់ខ្លួន​បុរស​ម្នាក់​និង​រឹបអូស​ឈើ​គ្រញូង​មួយ​រថយន្ត​ស្លាក​លេខខ​.​ម​

1857
ចែករម្លែក

​(​ត្បូងឃ្មុំ​)៖​កម្លាំង​សមត្ថកិច្ច​ខេត្ត​ត្បូងឃ្មុំ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​VIGO​ពណ៌​ត្រេអ៊ី​លេខ​ខេមរភូមិន្ទ​2.3598​ដឹកឈើ​ប្រណីត​ប្រភេទ​គ្រញូង​បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ស្រុក​មេមត់​កាលពី​វេលា​ទាបភ្លឺ​ថ្ងៃទី ២០ ខែកក្កដា​ឆ្នាំ​២០១៧​។​

ក្រោយពី​ចាប់ខ្លួន​បុរស​ម្នាក់នេះ​គឹ​រឹបអូស​បាន​វត្ថុតាង​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​ខាងលើ​នៅ​ភូមិ​មេមត់​ថ្មី ឃុំ​មេមត់ ស្រុក​មេមត់ បាន​បញ្ជូនមក​វាស់វែង និង រក្សាទុក​នៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ចាត់​តាម​នីតិវិធី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ហុង​ណាក់​ស្នងការរង​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​ចាប់ខ្លួន​ក្នុង​បទល្មើស​ដឹកជញ្ជូន​ឈើ​គ្រញូង​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ខាងលើ​ឈ្មោះ ព្រំ សារិទ្ធ អាយុ ៥៥ ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្រង់ ឃុំ​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​លោក​ស្នងការរង​បាន​បន្តថា ឈើ​គ្រញូង​ប្រភេទ​កម្រ​ដែល​កម្លាំង​សហការ​បង្ក្រាបបាន​ខាង​លើ​មាន​ចំនួន ២៦៨ ដុំ ស្មើនឹង ៥៩៥ គីឡូក្រាម​៕S/​ដោយ​: ភោគ សម្បត្តិ​

ឃាត់ខ្លួន​បុរស​ម្នាក់​និង​រឹបអូស​ឈើ​គ្រញូង​មួយ​រថយន្ត​ស្លាក​លេខខ​.​ម​


ទីតាំងផ្សាយពាណិជ្ជកម្ម