ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូធុរកិច្ចអូទ្រីស ដឹកនាំដោយលោក Michael Schmeiser លេខាធិការទី១ និងជាភារធារីស្តីទី នៃស្ថានទូតអូទ្រីស នៅទីក្រុងបាងកក នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន។
ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរ បានពិភាក្សា អំពីឱកាសធុរកិច្ចនៅកម្ពុជា ពាក់ព័ន្ធនឹងវិស័យបរិស្ថាន រួមមានជាអាទិ៍ៈ ការគ្រប់គ្រងសំរាម សំណល់រឹង សំណល់គ្រោះថ្នាក់ សំណល់ឧស្សាហកម្ម ការកែច្នៃសំណល់ធ្វើថាមពល និងជីក៏ដូចជា ការផលិតថាមពលស្អាត៕/V