​ដោយៈ សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ លំនៅដ្ឋាន​ពីរ​ខ្នង​ត្រូវបាន​អគ្គិភ័យ​លេប​ត្របាក់​អស់ទាំង​ស្រុង ដោយសារ​ឆ្លង​ចរន្តអគ្គិសនី កាលពី​ម៉ោង ១៣:០០​នាទី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២​នៅ​ភូមិ​ណង​បួរ ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។​

​សម​ត្ថិ​ច្ច​បានឱ្យដឹងថា ករណីនេះ​បង្ក​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​ទាំ​ស្រុង ទាំងពីរ​គ្រួសារ​។ ក្រុមគ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​មាន​៖ ១. ឈ្មោះ ហុន រស្មី ជាម​ន្ត្រី​ប៉ុស្តិ៍នគរបាល​រដ្ឋបាលណ​ង​ឃី​លឹក ឆេះ​ផ្ទះ​ឈើ មាន​ទទឹង​ប្រវែង ៧​ម៉ែត្រ បណ្តោយ​ប្រវែង ៩​ម៉ែត្រ ទាំងស្រុង​។ ២. ឈ្មោះ សាំង ណ​យ មាន​ប្រពន្ធ​ឈ្មោះ ប៊ុ ខុន ឆេះ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី មាន​ទទឹង​ប្រវែង ៤​ម៉ែត្រ បណ្តោយ​ប្រវែង ៥​ម៉ែត្រ ខូចខាត​ទ្រព្យសម្បត្តិ​ទាំងស្រុង​ដូចគ្នា ។ ទោះជា​យ៉ាងណាក្តី ក្នុង​គ្រោះ​អគ្គីភ័យ​នេះ​មិនបាន​បណ្តាលអោយ​នរណាម្នាក់​រងរបួស​ឬ​ស្លាប់​ឡើយ​៕​