ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការ​ណា​តូ​បាន​សម្ញែង​កម្លាំង​នៅក្នុង​ទ្វីប​អឺរ៉ុប​នៅក្នុង​សារ​មួយ​ទៅកាន់​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ខណៈ​ទាហាន​រាប់ពាន់​នាក់​មកពី​ប្រទេស​ចំនួន ១៩​ចូលរួម​ក្នុង​​សមយុទ្ធ​នៅ​ទូ​ទាំង​ទ្វីបអឺរ៉ុប​។​

​សមយុទ្ធ​ឈ្មោះថា Swift Response 22 នៅ​ប្រទេស​ម៉ា​សេ​ដូនី​ខាងជើង​មាន​ការចូល​រួម​ពី​ទាហាន ៤.៥០០ នាក់​មក​ពី​សហរដ្ឋ​អាម៉េរិក អង់គ្លេស បារាំង អ៊ីតាលី និង​ប្រទេស​សម្ពន្ធមិត្ត​ផ្សេងទៀត ហើយ​កំពុង​ប្រព្រឹត្ត​ក្នុងពេល​កំពុង​មាន​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ដែល​គេ​យល់ឃើញ​ថា​ជា​ការ​វាទទី​ចូល​មក​លោក​ខាងលិច​។​

​មាន​សមយុទ្ធ​យោធា​ស្រដៀង​គ្នា​នេះ​ជា​ច្រើន​ត្រូវបាន​ធ្វើ​នៅ​ទូ​ទាំង​ទីតាំង​ចំនួន​ប្រាំ​នៅ​អឺរ៉ុប​ក្នុង​ខែ​នេះ​ដើម្បី​បង្ហាញ​ហ្វាំង​ឡ​ង់​នូវ​អ្វី​ដែល​ពួកគេ​នឹង​ត្រូវ​ចូលរួម​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​សមយុទ្ធ Swift Response គឺពាក់ព័ន្ធ​នឹង​ការ​លោត​ឆត្រយោង ការវាយលុក​តាម​អាកាស​ដោយ​ឧទ្ធម្ភាគចក្រ និង​ឃើញ​ទាហាន​ឆត្រយោង​បារាំង​និង​អ៊ីតាលី​ធ្វើការ​នៅក្រោម​ការបញ្ជា​របស់​​អង់គ្លេស​។​

​លំ​ហាត់​សមយុទ្ធ​ឈ្មោះថា Hedgehog ក៏​កំពុង​ធ្វើឡើង​នៅ​ព្រំដែន​អេ​ស្តូ​នី​-​ឡេតូ​នីក្នុង​ខែ​នេះ​ផង​ដែរ ដែល​មាន​ទាហាន​ណា​តូ ១៨.០០០ នាក់​នៅក្នុង​សមយុទ្ធ​យោធា​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស​អេ​ស្តូ​នី ដែល​ធ្វើឡើង​រៀង​រាល់​បួន​ឆ្នាំ​ម្តង​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ឧសភា ហ្វាំង​ឡង់​បានប្រកាសថា ខ្លួន​មាន​បំណង​ចាប់ផ្តើម​ដំណើរការ​ស្នើសុំ​ជា​ផ្លូវការ​ដើម្បី​ចូលរួម​ក្នុង​អង្គការ​ណា​តូ​។​ការសម្រេចចិត្ត​នេះ​គឺជា​ការ​វាយ​សំពង​ធ្ងន់​មួយ​សម្រាប់​​លោកពូ​ទីន​ដែល​បាន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែន​ដោយសារ​បារម្ភ​អ៊ុ​យក្រែ​ន​ចូលរួម​ជាមួយ​សម្ពន្ធភាព​យោធា​ដឹកនាំ​ដោយ​អាម៉េរិក​៕

​សមយុទ្ធ​ឈ្មោះថា Swift Response 22 នៅ​ប្រទេស​ម៉ា​សេ​ដូនី​ខាងជើង​មាន​ការចូល​រួម​ពី​ទាហាន ៤.៥០០ នាក់​មក​ពី​សហរដ្ឋ​អាម៉េរិក អង់គ្លេស បារាំង អ៊ីតាលី និង​ប្រទេស​សម្ពន្ធមិត្ត​ផ្សេងទៀត