​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២២​រដ្ឋបាល​ខណ្ឌចំការមន បានរៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌចំការមន ក្រោម​អធិបតីភាព​លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌចំការមន ដោយ​ផ្ដោត​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ​រក្សា​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់ សម្រាប់​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ នៅ​ខណ្ឌចំការមន​។​

​កិច្ចប្រជុំ​នោះ​ដោយមាន​ការចូលរួម​ពី​លោក​-​លោកស្រី​អភិបាលរងខណ្ឌ​, លោកនាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ​, លោក​អធិការនគរបាល​ខណ្ឌ​, លោក​មេបញ្ជាការ​-​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខណ្ឌ​, លោក​ប្រធាន​យោធា​ភូមិភាគ​ពិសេស​ប្រចាំ​ខណ្ឌ​, លោក​-​លោកស្រី​ប្រធានការិយាល័យ​-​អង្គភាព​ចំណុះ​រដ្ឋបាល​ខណ្ឌ​ទាំង​១១, លោក​ចៅសង្កាត់​ទាំង​០៥, មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ​, លោក​ប្រធាន​ទាំង​០២ និង​មន្ត្រី​ពាក់ព័ន្ធ​៕​