ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០២២​លោកស្រី អេង គឹម​ហ៊ា​ប ប្រធាន​សមាគម​កិច្ចការនារី​ខណ្ឌ​ពោធិ​សែន​ជ័យ​និង​ជា​ភរិយា​លោក​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​ចៅ សង្កាត់​កា​កាប​ទី​១ និង​លោកគ្រូ អ្នកគ្រូ​ពេទ្យ​បង្អែក​ពោធិ៍ចិនតុង បាន​ចុះ​ជួប​សំណេះសំណាល និង​ផ្តល់​អំណោយ ជូន​ដល់​ស្ត្រី ឆ្លងទន្លេ​មាន​ចំនួន ៣​នាក់ ។​

​នាឱកាស​នោះ លោកស្រី​ក៏បាន​នាំ​អំណោយ​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ ១​បាវ​២៥​គីឡូក្រាម​, ទឹកស៊ីអ៊ីវ ១​យូរ​, ខោ​ទឹកនោម​(​កូនង៉ែត​)០១​ប្រអប់ និង​ថវិការ​ចំនួន​១០​ម៉ឺន​រៀល ដើម្បី​អបអរ​ក្នុងឱកាស ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​មរ​នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕​