ប្រែសម្រួលៈបំណង(Bloomberg,ST)៖ កុមារបួននាក់ទៀតបានស្លាប់ក្នុងការផ្ទុះជំងឺថ្លើមស្រួចស្រាល់ចុងក្រោយនេះនៅឥណ្ឌូនេស៊ី ដោយនាំអោយចំនួនកុមារឥណ្ឌូនេស៊ីស្លាប់ដោយជំងឺអាថ៌កំបាំងនេះកើនដល់ប្រាំពីរនាក់។
ករណីកើតជំងឺនេះត្រូវបានរកឃើញនៅទូទាំងប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ ដោយភាគច្រើនៅក្រុងហ្សាការតា នេះបើតាមវេជ្ជបណ្ឌិត ម៉ូហាម៉ាត ស្យារីល(Mohammad Syahril) ប្រធានមន្ទីរពេទ្យរដ្ឋមួយ។
វេជ្ជបណ្ឌិត ម៉ូហាម៉ាត ស្យារីល បាននិយាយថា រដ្ឋាភិបាលកំពុងធ្វើការវិភាគលើអ្នកជំងឺដោយប្រើបច្ចេកវិទ្យារៀបសំណុំហ្សែន។លោកបានអំពាវនាវអោយមាតាបិតានាំកូនមកពេទ្យបើសិនជាពួកគេចេញរោគសញ្ញាដូចជា ហៀរសំបោរ ក្អួត រាគរូសខ្លាំង ក្តៅខ្លួន ចេញលឿងសាច់ ឬសន្លប់ជាដើម។
សូមបញ្ជាក់ថា នៅទូទាំងពិភពលោក កុមារជាង២០០នាក់បានកើតជំងឺថ្លើមនេះ ដោយនាំអោយមានការបារម្ភអំពីការឆ្លងរាលដាល។កុមារខ្លះដែលកើតជំងឺនេះទាមទារការវះកាត់ដូរថ្លើមហើយអ្នកជំនាញើការខ្លះកំពុងសង្ស័យថាវាពាកើព័ន្ធនឹងជំងឺកូវីដ១៩។
នៅមិនទាន់មានការបញ្ជាក់នៅឡើយថាវ៉ាក់សាំងបច្ចុប្បន្នអាចកាត់បន្ថយរោគនេះ៕