ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០២២ រដ្ឋបាល ខេត្តកំពង់ឆ្នាំង បាន​ប្រារព្ធ​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរម នាថ នរោត្តម សីហមុនី ក្នុង​គម្រប់​ព្រះជន្ម ៦៩ យាង​ចូល ៧០ ព្រះវស្សា ក្រោម​អធិបតីភាព លោក ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល​នៃ គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង ព្រមទាំង​មានការ ចូលរួម​ពី​សមាជិក សមាជិកា ក្រុមប្រឹក្សា ខេត្ត អភិបាលរង​ខេត្ត និង​មន្ត្រីរាជការ នៃ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ ទាំងបី​ប្រភេទ​។​

​ក្នុងឱកាស​នោះ លោក ស៊ុន សុវណ្ណ​រិ​ទ្ធិ បាន​អាន​សារ​ថ្វាយព្រះពរ ជូន​ដល់ ព្រះអង្គ ក្នុងឱកាស​ថ្ងៃ​ចម្រើន​ព្រះជន្ម​វស្សា របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះជន្ម​គម្រប់ ៦៩ យាង​ចូល ៧០ ព្រះវស្សា ដែល​បាន​ប្រារព្វ ឡើង​នៅ​ព្រឹក​នេះ ៕/V​-PC