ដោយៈ ប,ជ័យ / បន្ទាយមានជ័យៈ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមន្ត្រីមួយចំនួនទៀត បានទទួលបដិសណ្ឋារកិច្ច ប្រតិភូទីប្រឹក្សាពាណិជ្ជកម្ម នៃស្ថានទូតថៃ ប្រចាំនៅកម្ពុជា ដឹកនាំដោយលោក និរៈវ៉ាត់ រង្សីកានចានៈ ជាអគ្គទីប្រឹក្សា ពាណិជ្ជកម្ម នៃស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារ ពាណិជ្ជកម្ម និងវិនិយោគ ក្នុងខេត្តបន្ទាយមានជ័យ។
ជំនួបពិភាក្សាការងារ រវាងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ និងអគ្គទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ធ្វេីឡេីង នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នេះ នៅសាលប្រជុំ “ខ” សាលាខេត្តបន្ទាយមានជ័យ ៕/V