ដោយៈតារារិទ្ធ(ភ្នំពេញ) ប្រមុខរាជរដ្ឋាភិ បាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន បន្តអំពាវនាវឲ្យបងប្អូនជនរួមជាតិបន្តប្រកាន់យកវិធានការខ្ពស់ក្នុងការការពារកូវីដ១៩ និងបន្តទទួលយកវ៉ាក់សាំង ដូសជំរុញ ឬដូសទី៤ឲ្យបានឆាប់តាមដែលអាចធ្វើបាន ។

ទោះបីស្ថិតនៅទីក្រុងវ៉ាស៊ីនតោនសម្តេចតេ ជោ ហ៊ុន សែន នៅតែបន្តតាមដានពីសភា ពការណ៍នៅក្នុងប្រទេសទាក់ទងនិងជំងឺ កូវីដ១៩ ជាក់ស្តែងនៅយប់ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២២ នេះសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារជូនជនរួមជាតិដែលមានខ្លឹមសារថាៈ

“បងប្អូនជនរួមជាតិជាទីស្រឡាញ់ជាដំបូងខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំចំពោះព្រះ តេជគុណព្រះសង្ឃគ្រប់ព្រះអង្គក៏ដូចជាជំរា បសួរបងប្អូនជនរួមជាតិពីទីក្រុងវ៉ាស៊ីនតោនដែលខ្ញុំព្រះករុ ណាខ្ញុំកំពុងស្ថិតនៅ ។ បន្តិចទៀតខ្ញុំនឹងចូលរួមប្រជុំជាបន្តជាមួយនឹងអនុ ប្រធានាធិបតី និង ប្រធានាធិបតី ។ថ្ងៃនេះខ្ញុំព្រះករុណាបានទទួលព័ត៌មានពីទីក្រុងភ្នំពេ ញបញ្ជាក់ពីការដែលគ្មានកូវីដជាបន្តទៀតក្នុងរយៈពេល៧ថ្ងៃកន្លងទៅនេះនេះជាជោគ ជ័យធំណាស់ដែលផ្ដើមចេញពីការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើងក្នុងដំណើរការប្រយុទ្ធប្រ ឆាំងជាមួយនឹងកូវីដ១៩ “។

សម្តេចតេជោនៅតែបន្តអំពាវនាវចំពោះបងប្អូនជនរួមជាតិបើទោះបីពេលនេះមិនមានការឆ្លងក៏ដោយចុះក៏ប៉ុន្តែយើងក៏នៅតែត្រូវប្រកាន់នូវវិធានការខ្ពស់និងវិធានការសុខា ភិបាលទាំងឡាយដែលបានដាក់ចេញកន្លងទៅទោះបីកាតព្វកិច្ចពាក់ម៉ាស់មិនត្រូវបានធ្វើបន្តទៅ ទៀតប៉ុន្តែរាជរដ្ឋាភិបាលក៏នៅតែបន្តការលើកទឹកចិត្តសម្រាប់ប្រជាជនសម្រេ ច ចិត្តដោយខ្លួនឯងទៅលើការពាក់ម៉ាស់ឬមិនពាក់ម៉ាស់ ។

សម្តេចក៏សូមអំពាវនាវឲ្យពលរដ្ឋរបស់យើ ងចូលរួមជាមួយនឹងការទទួលយកវ៉ាក់សាំង ដូសជំរុញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

សម្តេចតេជោបានបន្តឲ្យដឹងថា”ម្សិលមិញនេះក្នុងពិធីភោជនាអាហារបន្ទាប់ពីសុន្ទរក ថារបស់លោកប្រធានាធិបតីអាមេរិក,សុន្ទរ កថារបស់ខ្ញុំព្រះករុណាខ្ញុំក៏ដូចជាសុន្ទរកថារបស់ប្រធានាធិបតីឥណ្ឌូនេស៊ីដែលជាប្រទេ សសម្របសម្រួល ។ ខ្ញុំព្រះករុណាខ្ញុំក៏បានទទួលនូវការលើកទឹកចិត្តបន្ថែមពីប្រធានា ធិបតីសហរដ្ឋអាមេរិកស្ដីពីការផ្គត់ផ្គង់បន្ថែ មនូវវ៉ាក់សាំងសម្រាប់ប្រទេសកម្ពុជាក៏ដូច ជាក្នុងក្របខ័ណ្ឌអាស៊ានដូច្នេះជាមួយនឹងវ៉ាក់សាំងដែលមានស្រាប់និងវ៉ាក់សាំងដែលត្រូវបន្តផ្ដល់ជំនួយជាបន្តបន្ទាប់ពីសាធារណរដ្ឋប្រជាមានិតចិនសហរដ្ឋអាមេរិកក៏ដូចជាប្រទេសដទៃទៀតយើងពិតជាពុំមានការខ្វះវ៉ាក់សាំងទេ” ។

សម្តេចបានបន្តថាកន្លងទៅសម្តេចបានប្រកាសដាក់សិស្សនិស្សិតដែលមានប្រ មាណ៤លាននាក់ចូលទៅក្នុងចំណោម អាទិភាពត្រូវទទួលបានវ៉ាក់សាំងដូសទី ៤ ដូសជំរុញ ។

សម្តេចតេជោក៏នៅតែបន្តធ្វើការអំពាវ នាវចំពោះព្រះសង្ឃនិងបងប្អូនជនរួមជាតិបន្តទទួលយកវ៉ាក់សាំងដែលជាវ៉ាក់សាំងការ ពារខ្លួនការពារជាតិរបស់យើងដែលធ្វើឱ្យយើងបានឈ្នះនូវឧបសគ្គនិងបានបើកដំ ណើរការសេដ្ឋកិច្ចសង្គមឡើងវិញប្រកបដោយនិរន្តរភាពនិងចិរភាពនៃដំណើរការដើម្បីជំរុញកំណើនសេដ្ឋកិច្ចលើកកម្ពស់ជីវភាពប្រជាជននិងកាត់បន្ថយភាពក្រីក្រ ។

សម្តេចសូមអរគុណហូបតេជគុណព្រះ សង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិដែលបានចូលរួមនៅក្នុងចលនាប្រយុទ្ធប្រឆាំងកូវីដ ១៩ ។ ថ្ងៃនេះជាថ្ងៃប្រជុំចុងក្រោយថ្ងៃស្អែកខ្ញុំនឹងវិលត្រឡប់នៅថ្ងៃទី១៤ខែឧសភាហើ យថ្ងៃទី ១៥ ខែឧសភាសម្តេចនឹងទៅដល់ព្រះរាជាណាចក្រកម្ពុជាវិញសូមឱ្យសេចក្តីសុខសេចក្តីចម្រើនមានចំពោះព្រះសង្ឃគ្រប់ព្រះអង្គមានចំពោះបងប្អូនជនរួមជាតិនៅឯក្នុងប្រទេស ៕