ដោយ: សុវណ្ណកុម្ភៈ/ភ្នំពេញ: គិតត្រឹមម៉ោង១១កន្លះយប់ថ្ងៃទី១៣ ខែឧសភា កម្ពុជាដណ្ដើមបានមេដាយចំនួន៨គ្រឿងហើយ ដែលក្នុង
នោះមេដាយមាស១គ្រឿង មេដាយប្រាក់៣គ្រឿង និងមេដាយសំរិទ្ធ៤គ្រឿង ។
មេដាយមាសដណ្ដើមបានដោយអ្នកប្រដាល់ឃីកបុកស៊ីង ទូច រ៉ាឆាន់ មេដាយប្រាក់ដណ្ដើមបានដោយអ្នកប្រដាល់ឃីកបុកស៊ីង ឈឿង ល្វៃ អ្នកប្រដាល់សាន រ៉ាគីម អ្នកប្រដាល់កាន់ ម៉េងហុង និងអ្នកប្រដាល់លន បញ្ញា ដែលចាញ់គូប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ។
សម្រាប់ប្រភេទកីឡាប៊ូល និងប៉េតង់ កីឡាករកម្ពុជា សុខ ចាន់មាន ដណ្ដើមបានមេដាយសំរិទ្ធលើវិញ្ញាសារវាយយកពិន្ទុឯកត្តជនបុរស កីឡាការិនីប៊ូល និង ប៉េតង់ អ៊ុក ស្រីមុំ ដណ្ដើមបានមេដាយសំរិទ្ធលើវិញ្ញាសាវាយយកពិន្ទុឯកត្តជននារីដែរ។ ប្រភេទកីឡាវាយកូនឃ្លីលើតុវិញ្ញាសារប្រកួតជាក្រុមបុរសកម្ពុជាចាញ់ថៃ០ទល់៣ និងប្រកួតជាក្រុមនារីកម្ពុជាចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម០ទល់៣ដែរ៕