​ដោយ​: ភ្នំ​ខៀវ / បាត់ដំបង​: ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង ដោយសារតែ​ជិះ​ម៉ូតូ​លឿន​បម្រុង​ឡើង​ជែង​រថយន្ត​ដឹកទំនិញ​ទាក់​ដៃចង្កូត​បាន​ដួល​ចូល​ក្រោម​រថយន្ត ត្រូវ​រថយន្ត​កិន​ស្លាប់ និង​របួស​ចំនួន​បីនាក់ ត្រង់​កំណាត់​ផ្លូវ​ហាយវ៉េ ត្រង់ចំណុច​ក្រុមទី​១៨ ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ខេត្តបាត់ដំបង នា​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២២ ។​

​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ​លិ​ន និ​ន អាយុ ២៨​ឆ្នាំ ជា​ប្តី រួមជាមួយ​ឈ្មោះ​លិ​ន សុភាព ភេទ​ស្រី អាយុ ៣១​ឆ្នាំ ជា​ប្រពន្ធ​របួសធ្ងន់ និង​កូនស្រី​ម្នាក់ទៀត​ឈ្មោះ​សួន បូរ​ក្សា អាយុ ២​ឆ្នាំ របួសធ្ងន់ ទាំង ៣​នាក់​រស់នៅ​ភូមិ​តា​ស្តី ឃុំ​តា​ស្តី ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ ពួកគេ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០២១ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ ១W-៦២៣៧​។ រីឯ​ភាគី​ខាង​រថយន្ត​ធុន​ធំ​ដឹកទំនិញ ភ្លាមៗ​បាន​បើកបរ​រថយន្ត​គេចខ្លួន​បាត់ស្រមោល​។​

​ក្រោយ​ការចុះវាស់វែង សមត្ថកិច្ច​ជំនាញ​បាន​តម្កល់ទុក​សាកសព​ជនរងគ្រោះ​រងចាំ​សាច់ញាតិ​មក​ទទួល និង​ស្រាវជ្រាវ​តាមផ្លូវ​ច្បាប់​បន្តទៀត​៕​