ដោយ៖តារារិទ្ធ(ភ្នំពេញ)៖នៅថ្ងៃទី២ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិកនៅវេលាថ្ងៃត្រង់ថ្ងៃទី១៣ខែឧសភា ២០២២ មេដឹកនាំអាស៊ានបានអញ្ជើ ញសោយក្រយ៉ានិងទទួលទាន អាហារការងារថ្ងៃត្រង់ជាមួយលោកជំទាវ កាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិកុំ ,ចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុការអភិវឌ្ឍថាមពលស្អាតនិងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាពនិងកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ានជាមួយលោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ។

កិច្ចប្រជុំកំពូលពិសេសដែលប្រារព្វធ្វើឡើងនៅទីស្តីការក្រសួងការបរទេសអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីបានឯកភាពគ្នាចេញនូវសេចក្តីថ្លែងការណ៍ ស្តីពីចក្ខុវិស័យរួមនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ។ មេដឹកនាំនៃប្រទេសអាស៊ាននិងសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត រួមគ្នាក្នុងការពង្រឹងនិងកសាងទំនាក់ទំនងយូរអង្វែងរវាងអាមេរិកនិងអាស៊ាន ដែលជាទំនាក់ទំនងមិនអាចខ្វះបាន ឲ្យកាន់តែទូលំទូលាយ ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាននិងសហរដ្ឋអាមេរិក ក៏ដូចជាពង្រឹង និង កសាងតំបន់ និងសហគមន៍អន្តរជាតិទូលំទូលាយ ដើម្បីបន្តលើកកម្ពស់ និងរក្សាសន្តិភាព សន្តិសុខ ស្ថិរភាពនិងវិបុលភាពក្នុងតំបន់និងដើម្បីធានាថាទំនាក់ទំនងនេះ នៅ តែអាចសម្រេចតាមគោលការណ៍ដើម្បីដោះស្រាយ បញ្ហាប្រឈមថ្មីៗនឹងចូលរួមសហការយ៉ាងសមស្របក្នុងវេទិកាអន្តរជាតិនិងតំបន់ដែលមានប្រទេសសមាជិកអាស៊ាននិងសហរដ្ឋអាមេរិក ជាសមាជិក។
ក្នុងឋានៈពេលនៃការប្រារព្ធខួបលើកទី៤៥នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិកនៅឆ្នាំ២០២២ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិកបានប្ដេ ជ្ញារួមគ្នាដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីបង្កើតភាពជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិកដែលប្រកបដោយអត្ថន័យខ្លឹមសារ និងផលប្រយោជន៍ទៅវិញទៅមកនិងបង្កើតសករាជថ្មីមួយនៅក្នុងទំនាក់ទំនងអាស៊ាន សហរដ្ឋអាមេរិក។

ជាមួយគ្នានេះមេដឹកនាំអាស៊ានសហរដ្ឋអាមេរិកក៏បានប្តេជ្ញារួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-19 នឹងជាសះស្បើយរួមគ្នារួមទាំងការបន្តគាំទ្រកិច្ច ខិតខំប្រឹងប្រែងស្ដារឡើងវិញ ពីវិបត្តិជំងឺរាតត្បាតនៅតំបន់អាស៊ាន ការពង្រឹងសមត្ថភាពសុខភាព ក្នុងតំបន់ និងថ្នាក់ជាតិរួមទាំងតាមរយៈគំនិតផ្ដួច ផ្ដើមសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិកនិងប្ដេជ្ញាផ្ដល់ហិរញ្ញប្បទានសកលកាន់តែខ្លាំងនិងប្រកបដោយនិរន្តភាពសម្រាប់ការបង្ការជំងឺរាតត្បាតការត្រៀ មលក្ខណៈនិងការឆ្លើយតបការលើកទឹកចិត្តដល់វិនិយោគ ក្នុងឧស្សាហកម្មឱសថ និងការបណ្ដាក់ទុនរួមគ្នា ព្រមទាំងការវិនិយោគ ក្នុងការពង្រឹងប្រព័ន្ធ សុខភាព ឲ្យបានរឹងមាំថែមទៀត តាមរយៈ ការគ្របដណ្ដប់ សុខភាពសកល (Universal Health Converage)ជាពិសេសថែមទាំងសុខភាព បឋម និងកម្លាំងការងារ សុខាភិបាល ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់សន្តិសុខសុខភាព ។

ការលើកកម្ពស់ទំនាក់ ទំនងសេដ្ឋកិច្ចកាន់តែរឹងមាំ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក បានប្តេជ្ញារួមគ្នា ធ្វើការដើម្បីបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធ ក្នុងតំបន់ ដែលនឹងជំរុញការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពខ្ពស់ និរន្តរភាពហើយធន់នឹងអាកាស ធាតុដែលនឹងជំរុញកំណើ នសេដ្ឋកិច្ចប្រកបដោយសមធម៌និងនិរន្តភាព។ លើកកម្ពស់ កិច្ចសហការតាមសមុទ្រ មេដឹកនាំទាំងអស់ បានយល់ព្រមជំរុញកិច្ចសហការដែនសមុទ្រ តាម រយៈយន្តការដឹកនាំដោយអាស៊ាន។ ដោយយើងមានគម្រោងបង្កើតទំនាក់ទំនងថ្មី ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនិងការសម្របសម្រួលក្នុងចំណោម ភ្នាក់ងារពាក់ព័ន្ធ រួមទាំងភ្នាក់ងារអនុវត្តច្បាប់ដែនសមុទ្រ ដើម្បីសហការគ្នាកែលម្អការយល់ដឹង អំពីផ្នែក លំហសមុទ្រនិងដើម្បីទប់ស្កាត់ការនេសាទខុស ច្បាប់ មិនបានរាយការណ៍ និងគ្មានការ ត្រួតពិនិត្យ តាមរយៈការចែករំលែកព័ត៌មាន ឧត្ដម្មានុវត្ត និងជំនាញដែលនឹងបំពេញ បន្ថែមនិងមិនត្រួតយន្ត ការដែលមានស្រាប់។ ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានសហរដ្ឋអាមេរិក បានប្ដេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីការពារស្តារនិងគ្រប់គ្រងបរិ ស្ថានសមុទ្រប្រកបដោយនិរន្តរភាព។ លើការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជា ជន មេដឹកនាំអាស៊ាន អាមេរិកបានសន្យារួមគ្នាក្នុងការវិនិយោគ លើការអភិវឌ្ឍមូលធន មនុស្ស ការផ្តល់សិទ្ធអំណាចដល់យុវជន និងក្រុមងាយរងគ្រោះ និងការពង្រឹងទំនាក់ ទំនង រវាងប្រជាជននិងប្រជាជនរួមទាំង ការគាំទ្រផ្នែកភាសាអង់គ្លេស ជំនាញឌីជីថល ការអប់រំនិងបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) និងវិទ្យាសាស្ត្របច្ចេកវិទ្យា វិស្វកម្មនិងការ បណ្តុះបណ្តាលគណិតវិទ្យា (DTEM) ក្នុងតំបន់។ លើការគាំទ្រការអភិវឌ្ឍ អនុតំបន់ មេដឹកនាំទាំងអស់ បានបន្តគាំទ្រមជ្ឍភាពអាស៊ាននិងឯកភាព អាស៊ាន ក្នុងការ លើកកម្ពស់ការអភិវឌ្ឍអនុតំបន់របស់អាស៊ាន។ ពិសេសការប្ដេជ្ញាបន្ថែមទៀត ក្នុងការ លើកកម្ពស់ស្ថិរភាពសន្តិភាព និងវិបុលភាព និងការអភិវឌ្ឍប្រកបដោយចិរភាព នៅក្នុង អនុតំបន់មេគង្គ តាមរយៈគំនិតផ្តួចផ្តើមក្រោមក្របខ័ណ្ឌភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក។
ការប្រើប្រាស់បច្ចេកវិទ្យា និងការលើកកម្ពស់នវានុវត្តន៍ មេដឹកនាំអាស៊ាន អាមេរិក បានជំរុញឲ្យមានការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យជីវ បច្ចេកវិទ្យាកសិ កម្មឆ្លាតវៃ កសិកម្មដែលធន់នឹងអាកាសធាតុ វិទ្យាសាស្ត្រចំណីអាហារ ឧតុនិយម មីក្រូអេ ឡិចត្រូនិក វិទ្យាសាស្ដ្រសមុទ្រ ថាមពលនិងលំហ។ លើការដោះស្រាយការប្រែប្រួល អាកាសធាតុ មេដឹកនាំអាស៊ាន អាមេរិកបានធ្វើការគូសបញ្ជាក់ដូចគ្នា ក្នុងការពង្រឹង ភាពជាដៃគូដើម្បីពង្រឹងសមត្ថ ភាពរបស់អាស៊ាន ក្នុងការពង្រឹងភាពធន់ នឹងគ្រោះមហន្ត រាយ និងការសម្របខ្លួន ទៅនឹងផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ ដូចជាការកើន ឡើង នូវកម្រិតទឹកសមុទ្រ ទឹកជំនន់ញឹកញាប់ជាងមុន គ្រោះរាំងស្ងួត និងព្រឹត្តិការណ៍ អាកាសធាតុធ្ងន់ធ្ងរដទៃទៀត ការកើនឡើងនូវហានិភ័យនៃអស ន្តិសុខ ទឹក ថាមពល និងអាហារ និងព្យុះបំផ្លិចបំផ្លាញកាន់តែច្រើនឡើងៗ ។

លើការរក្សាសន្តិភាព ការកសាង ទំនុកចិត្ត មេដឹកនាំអាស៊ានអាមេរិកបានបញ្ជាក់ជាថ្មីនូវទំនួលខុសត្រូវរបស់ភាគីទាំងអស់ក្នុងការប្រកាន់ខ្ជាប់នូវគោល ការណ៍គោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព បូរណភាពទឹកដី និងសិទ្ធស្មើគ្នានៃប្រជាជាតិទាំងអស់។

មេដឹកនាំទាំងអស់ក៏បានរំពឹងឡើងវិញនូវការអំពាវនាវឲ្យមានបទឈប់បាញ់ជាបន្ទាន់ឬយុទ្ធសន្តិភាពនឹងការបន្តកិច្ចសន្ទនានយោបាយដែលនឹងនាំទៅ រកសន្តិភាពប្រកបដោយនិរន្តភាពនៅប្រទេសអ៊ុយក្រែន ។

ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ានសម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថាអាស៊ានពិតជាសូមវាយតម្លៃខ្ពស់លើរាល់កិច្ចការដែលសហរដ្ឋអាមេរិកបានធ្វើ សម្រាប់តំបន់ហើយក្នុងនាមសម្តេចផ្ទាល់សម្តេចសូំថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះលោកប្រធានាធិបតី និងប្រជាជនអាមេរិកដែលគាំ ទ្រដល់បេក្ខភាពជាប្រធានអាស៊ានរបស់កម្ពុជានៅក្នុងឆ្នាំ២០២២នេះ ។ ជាមួយនិងសន្ទុះដែលបាននិងកំពុងវិវឌ្ឍយ៉ាងលឿននៃការឈានឆ្ពោះទៅរកប្រ យោជន៍រួមតែមួយសម្តេចបានអញ្ជើញឯកឧត្តមប្រធា នាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកលើកទី ១០ ដែលនិងប្រព្រឹត្តទៅនៅកម្ពុជា ក្នុងខែវិច្ឆិកាខាងមុខ ៕ (រាយការណ៍ដោយបេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា)