ដោយ : ភ្នំស្វាយ / បន្ទាយមានជ័យ: សំណង់សិល្ប:ការ្យចាស់ៗនានានៅ បរិវេណ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបាននឹងកំពុងត្រូវរុះរើចេញ ក្រោយអគារទីស្នាក់ការថ្មីត្រូវបានសម្ពោធដាក់អោយប្រើប្រាសកន្លងមកហើយ ម្យ៉ាង ដោយសារច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក ត្រូវបានភាគី ថៃបើកអោយដំណើរការឡើងវិញសម្រាប់ពលរដ្ឋជាអ្នកដំណើរ ភ្ញៀវនិងមន្ត្រី ពីថ្ងៃទី០១ខែឧសភាឆ្នាំ២០២២ ។
មន្ត្រីបានប្រាប់កាសែតរស្មីកម្ពុជាកាលថ្ងៃទី១៣ខែឧសភាឆ្នាំ២០២២ថា ដោយបានចុះពិនិត្យ និងវាស់វែងពីមន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យរួចកន្លងមក រដ្ឋបាលខេត្ត ក្រុងនិងសមត្ថកិ្ចចម្រុះនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសម្រេចថា :១-ផ្នែកខាងត្បូងនៃគល់ស្ពានមិត្តភាពកម្ពុជា ថៃ : ត្រូវធ្វើរបង បិទជិត ដោយត្រូវវាស់ពីអ័ក្សផ្លូវជាតិ២៥ម៉ែត្រ និងសំណង់របស់ក្រុមហ៊ុន កាស៊ីណុ ហូលីដេ ដែលរងការប៉ះពាល់ត្រូវរុះរើចេញ ។ ប៉ុន្តែរក្សាទុកអគារ១ ជាប់គល់ស្ពាន ដែលត្រូវយកទុកធ្វើជាអគារចត្តាឡីស័ក ។ ២ -ផ្នែកខាងជើង នៃគល់ស្ពានមិត្តភាពកម្ពុជា ថៃ ត្រូវរុះរើសំណង់ប៉ុស្តិ៍យាមពីរ នៅមុខអគារ ផ្ទះបាយ របស់នគរបាលអន្តោរប្រវេសន៍ ,រោងលក់ទំនិញជាប់គល់ស្ពាន និងត្រូវធ្វើរបងបិទជិតភ្ជាប់របងក្បែរផ្លូវរថភ្លើងកាត់មុខអគារផ្ទះបាយរបស់នគរបាលអន្តោប្រវេសន៍រហូតដល់គល់ស្ពានព្រំដែន ។ ៣-ផ្នែកខាងកើតទីស្នាក់ការ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ត្រូវរុះរើចេញទាំងអស់ អាសន្នរបស់មន្ត្រី ទីស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិផ្នែកខាងត្បូងដោយរក្សាទុកដំបូលសម្រាប់ផ្លូវដើរនិងកែលម្អសោភ័ណភាពអោយបានស្ពាត ។ ត្រូវរុះរើចេញទាំងអស់កន្លែង លក់ដូររបស់ប៉ុស្តិ៍នគរបាលទេសចរណ៍និងសំណង់ផ្សេងៗនៅលើផ្លូវផ្នែកខាងត្បូងផ្លូវ ។ ក៏ត្រូវរុះរើចេញទាំងអស់ដែរ អគារបំពេញបែបបទចេញ អគារបំពេញ បែបបទចូលប្រទេសនៅក្បែររង្វង់មូលប៉ោយប៉ែត។
សូមរំលឹកថា យោងអនុសាសន៍របស់សម្តេចក្រឡាហោមស ខេង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ខែមេសាឆ្នាំ២០២២ ក្រោយកិច្ច ប្រជុំក្រសួងមហាផ្ទៃនិងក្រោយក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី០១ខែមីនាឆ្នាំ២០២២ រដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយលោកអ៊ុ រាត្រី អភិបាលខេត្តនិងមាន ការចូលពីមន្ត្រីអាជ្ញាធរដែនដី ជំនាញ ពាក់ព័ន្ធ និងលោកឧត្តមសេនីយ៍ឯកយុន លីនណារ៉ូ អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ឯក ប៊ិន មណីរដ្ឋ ប្រធាននាយកដ្ឋានស្ថាបនា វិស្វកម្មនៃ អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី២២ខែមេសាឆ្នាំ២០២២ កន្លងមកបានទៅជួបប្រជុំ ពិភាក្សានិងចុះត្រួតពិនិត្យ សំណង់នានា។
រួមទាំងសំណង់របស់កាស៊ីណូហូលីដេនៅជាប់អគារទីស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិផង បានប៉ះពាល់ដល់អគារថ្មីនៃទីស្នាក់ការច្រកទ្វារ និងសោភ័ណ ភាព បរិវេណច្រកទ្វារ ហើយត្រូវវាយតម្លៃ និងសម្រេចរុះរើឬវាយចេញ ។
តមកកាលពីថ្ងៃ៣០ ខែមេសា ឆ្នាំ២០២២ ក៏បានចូលរួមប្រជុំនៅប៉ុស្តី ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ពិភាក្សាអំពីការចុះត្រួតពិនិត្យវាយតម្លៃសំណង់ជាប់ អគារថ្មីរបស់ក្រុមហ៊ុនកាស៊ីណូហូលីដេ និងសំណង់ចាស់ៗនៅគល់ស្ពាន មិត្តភាពកម្ពុជា-ថៃ ដើម្បីរុះរើកែលម្អរសោភ័ណភាពច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែតឲ្យកាន់តែមានភាពប្រសើរឡើង។
កិច្ចប្រជុំនេះ.មានវត្តមាននាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក អន្តោប្រវេសន៍ , នាយឧត្ដមសេនីយ៍ សេង យូអាន់ អគ្គនាយកភស្តុភា និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ , លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយ មានជ័យ ហើយក៏មានការចូលរួមពីលោកខេនឌី យាប(Mr Khendy Yeap) ប្រធានក្រុមហ៊ុន កាស៊ីណូ ហូលីដេ និងមកពីស្ថាប័ន ពាក់ពន្ធ័ ។
បន្តបន្ទាប់មក សំណង់មួយចំនួនត្រូវបានរុះរើ វាយចោល ។ ប៉ុន្តែមួយចំនួនទៀត មកទល់ថ្ងៃទី១៣ខែឧសភានេះ នៅតែមិនទាន់រុះរើ ឬវាយចោល ។
បច្ច័យនេះ នាំអោយសណ្តាប់ធ្នាប់, សោភ័ណភាព ទិដ្ឋភាភាពនានា មិនទាន់រៀបរយ ៕/PC