ដោយ​:​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: កីឡាការិនី​ជេ​សា​ខាន់​ដែលជា ម្ចាស់​មេដាយមាស អាស៊ី​ឆ្នាំ ២០១៨ និង​មេដាយមាស ស៊ី​ហ្គេម​ឆ្នាំ ២០១៩ មិនអាច​ឆ្លងកាត់​ដំណាក់កាល​ថ្លឹង​ទម្ងន់​ផុត ដោយសារតែ​លើស​ទម្ងន់​កំណត់​ដែល​បាន​ចុះឈ្មោះ​គឺ​៤៨​គីឡូក្រាម​ប៉ុន្តែ​កីឡាការិនី​រូបនេះ​បាន​លើស​ទម្ងន់ ហេតុនេះ​កីឡា ការិនី​ជេ​សា ខាន់ មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​ឡើយ នេះ​យោងតាម​បទបញ្ជា​ការប្រកួត​រប​ស់​សហព័ន្ធ​ជឺ​ជី​តស៊ូ​អន្តរជាតិ និង​បទបញ្ជា​បច្ចេកទេស​រប​ស់ SEA Games (Technical handbook)​។​

នេះ​មិនមែនជា​រឿង​គួរ​ឲ្យ​សោកស្ដាយ​របស់​កីឡាការិនី​ដ៏​ឆ្នើម​រូបនេះ​ឡើយ​តែ​វា​ជា​រឿង​ដែល​ប្រជាជន​កម្ពុជា​ទាំងអស់​មានការ​សោក​សក​ដាយ​ព្រោះ​កីឡាការិនី​រូបនេះ​ជា​គ្រាប់ពេជ្រ​​ដែលមាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ប្រជែង​យក​មេដាយមាស​ជូន​កម្ពុជា ។​

គណកម្មាធិការ​ជាតិ​អូឡាំពិក​ម្ពុ​ជា សូម​បងប្អូន​ជនរួមជាតិ យោគយល់​និង​អធ្យាស្រ័យ​ខ្ពស់​ហើយ​បន្ត​ជំរុញ​និង​លើក​ទឹក​​ចិត្ត​ដល់​កីឡាករ​កីឡាការិនី​យើង​បន្តទៀត​។​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ ក្នុង​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម គ្រោង​នឹង​ប្រកួត​នៅ​ថ្ងៃទី​១៤-១៥ ខែឧសភា ឆ្នាំ​២០២២ នេះ ខណៈ​ដើមឡើយ​កម្ពុជា មាន​កីឡាការិនី ២​រូប​ចូលរួម​ប្រកួត​គឺ ជេ​សា ខាន់​និង ម៉ាប់ សុខ​ហួយ​៕​