ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: នៅក្នុង​តារាង​ចំណាត់ថ្នាក់​មេដាយ​នៃ​ស៊ី​ហ្គេម​ពេលនេះ​វៀតណាម​ដែលជា​ម្ចាស់ផ្ទះ​កំពុងតែ​ឈរ​នៅ​កំពូល​តារាង​ជា​បណ្ដោះអាសន្ន​ដែល​នេះ​ជា​ទម្លាប់​នៃ​ស៊ី​ហ្គេម ។​

​វៀតណាម​កំពុងតែ​គ្រប់គ្រង​មេដាយ​ចំនួន​៥៦ ដែល​ក្នុងនោះ​មាស​៤​គ្រឿង ប្រាក់​១១​គ្រឿង និង​សំរិទ្ធ​២១​គ្រឿង នេះ​គិត​ត្រឹម​ម៉ោង​១១​កន្លះ​យប់​ថ្ងៃទី​១៣ ឧសភា​។ ហើយ​ម៉ាឡេស៊ី​ដែល​ឈរ​នៅ​លំដាប់​ទី​២​នោះ​មាន​មេដាយ​សរុប​ចំនួន​២៩​គ្រឿង គឺ​មាស​១១​គ្រឿង ប្រាក់​៥​គ្រឿង និង​សំរិទ្ធ​១៣​គ្រឿង​។ ចំណែក​ឥណ្ឌូនេស៊ី​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ ដែលមាន​មេដាយ​សរុប​ចំនួន​១៨​គ្រឿង គឺ​មាស​៧​គ្រឿង ប្រាក់​៩​គ្រឿង និង​សំរិទ្ធ​២​គ្រឿង ។ ថៃ​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ ដែលមាន​មេដាយ​សរុប​ចំនួន​៣០​គ្រឿង គឺ​មាស​៥​គ្រឿង ប្រាក់​៨​គ្រឿង និង​សំរិទ្ធ​១៧​គ្រឿង​។ ហ្វីលីពីន​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៥ ដែលមាន​មេដាយ​សរុប​ចំនួន​២៥​គ្រឿង គឺ​មាស​៤​គ្រឿង ប្រាក់​១១​គ្រឿង និង​សំរិទ្ធ​១០​គ្រឿង ។ សឹង្ហ​បូរី​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦ ដែលមាន​មេដាយ​សរុប​ចំនួន​១៥​គ្រឿង គឺ​មាស​២​គ្រឿង ប្រាក់​៦​គ្រឿង សំរិទ្ធ​និង​សំរិទ្ធ​៧​គ្រឿង ។ មី​យ៉ាន់​ម៉ា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៧ ដែលមាន​មេដាយមាស​២​គ្រឿង ប្រាក់​១​គ្រឿង និង សំរិទ្ធ​៤​គ្រឿង​។ កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៨​ដែល​​មាន​មេដាយ​សរុប​៨​គ្រឿង គឺ​មាស​១​គ្រឿង ប្រាក់​៣​គ្រឿង និង​សំរិទ្ធ​៤​គ្រឿង​។ ឡាវ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៩​ដែលមាន​មេដាយប្រាក់​ចំនួន​១​គ្រឿង និង​សំរិទ្ធ​២​គ្រឿង ។​ប្រ៊ុយណេ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១០ ដែលមាន​មេដាយប្រាក់​១​គ្រឿង និង សំរិទ្ធ​១​គ្រឿង ។​ទី​ម័​រ​ខាងកើត​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១១​នោះ​នៅ​មិនទាន់​រកបាន​មេដាយ​នៅឡើយ​ទេ​៕​