ដោយៈ ទេព​មង្គល / ភ្នំពេញ​: ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា គ្មានអ្នកឆ្លងជំងឺកូវីដ​-១៩ ថ្មី ប្រភេទអូមីក្រុង នោះទេ  ប៉ុន្តែក្រសួង បានបញ្ជាក់ ពីអ្នកដែលបានជាសះស្បើយ មានចំនួន ៣ នាក់ និងគ្មានអ្នកស្លាប់​ថ្មី ។ ក្នុងនេះ ករណីឆ្លងសហគមន៍ គ្មាន , ករណីនាំចូលថ្មី ពីក្រៅប្រទេស គ្មាន។

គិតត្រឹមព្រឹក ថ្ងៃទី១៤ ខែឧសភា ឆ្នាំ​២០២២ នេះ កម្ពុជា មានអ្នកឆ្លងសរុប ១៣៦.២៦២ នាក់, អ្នកជា​សះស្បើយ ១៣៣.១៩២ នាក់ និង អ្នកស្លាប់ ៣.០៥៦ នាក់​។ ករណីឆ្លងសហគមន៍សរុប  ១៤.៤៥៩ នាក់ , ករណីនាំចូលពី ក្រៅប្រទេស សរុប ២១.២១៩ នាក់​៕/V​

សូមអានសេចក្ដីជូនព័ត៌មាន ដូចមានខាងក្រោម​៖