ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នៃ​ការរៀបចំ​ប្រណាំង​យានយន្ត​ឆ្លងកាត់​ឧបសគ្គ ខ្មែរ​រ៉ា​លី​រ៉េដ ឬ KHMER RALLY RAID PRACTICE បានប្រកាស​បើក​ជា​ផ្លូវការនា​ល្ងាច​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជារាជធានី​ភ្នំពេញ​។​

គួរ​បញ្ជាក់ថា​ការប្រណាំង​ជា​ផ្លូវការ​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២២ ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ខេត្តកំពត​។ ពិធី​នេះរៀបចំឡើង​ក្រោម​អធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​