ដោយ៖តារារិទ្ធ(ភ្នំពេញ)លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការ ងារគណបក្សចុះមូលដ្ឋាន ខណ្ឌទួលគោកបានអញ្ជើញបញ្ចូលសមាជិកសមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជាចំនួនជាង៧០០នាក់នៅក្នុងសង្កាត់ទឹកល្អក់២និងសង្កាត់បឹងសាឡាងខណ្ឌទួលគោកនាព្រឹកថ្ងៃទី ១៤ ខែ ឧសភា ២០២២ នៅសាលមហោស្រពចេនឡា រាជធានីភ្នំពេញ ។

 

លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានថ្លែងស្វាគមន៍ចំពោះវត្តមាននៃសមាជិកថ្មីទាំងជាង ៧០០ នាក់ដែលភាគច្រើនជាយុវជន ដោយលោក បានចាត់ទុកអ្នកទាំងអស់គឺជាកោសិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជា គឺជាអ្នកបន្តវេនដ៏មានថាមពលរបស់គណបក្ស ។

លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានថ្លែងថាការរក្សាបានសមាជិកចាស់ បូកបញ្ចូលការកសាងសមាជិកថ្មីរបស់បក្ស គឺបានធ្វើឲ្យគណបក្ស ប្រជាជនកម្ពុជាឈរយ៉ាងរឹងមាំអស់រយៈពេលជាង ៧០ ឆ្នាំមកនេះ ហើយគណបក្សនិងបន្តរឹងមាំរាប់រយឆ្នាំតទៅមុខទៀត ។ លោកបានបញ្ជាក់ថាភាពរឹង មាំនេះគឺដោយសារគណបក្សមានសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ,គណបក្សតែងចាប់ទុកសមាជិកថ្មីមានតម្លៃនិងថាមពលដូចគ្នាទៅសមាជិកចាស់ ។ សមា ជិកថ្មី បូករួមជាមួយសមាជិកចាស់បង្កើតបានជាកម្លាំងសាមគ្គីយ៉ាងរឹងមាំមួយសម្រាប់គណបក្សក្លាយជាដែកថែប ។

លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្តថាសមាជិកបក្សទោះចាស់ឬថ្មី គឺមានតួនាទីយ៉ាងសំខាន់ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាម កម្មវិធីគោលនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជននិងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបា យរបស់គណបក្សនិងច្បាប់របស់រដ្ឋនានាដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងរក្សាការសម្ងាត់របស់គណបក្សជានិច្ចនិងការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិ ។

លោកបានរំលេចថាការពីបោះឆ្នោត២អាណត្តិមុនសង្កាត់បឹងសាឡាងចំនួនសន្លឹកឆ្នោតដែលគាំទ្រគណបក្សប្រជាជនកម្ពុជាគឺមានចំនួនលើកចំនួនសមាជិកគណបក្សរហូតដល់ជាង ៧០០ សម្លេងនេះក៏ដោយសារតែគោលនយោបាយនិងលក្ខន្តិកៈរបស់គណបក្ស ។ ដូចនេះការចូលរួមរបស់បងប្អូនគឺជាការស្ម័គ្រ ចូលរួមរ៉ែកពន្ធការងាររបស់បក្ស ។

លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្តថាការដែលបងប្អូនបានក្លាយខ្លួនជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា គឺយើងមានមោទន ភាព យើងមានសេចក្តីថ្លៃថ្នូរ ដែលបានរួមរស់នៅជាគណបក្សមួយដែលមានគុណបំណាច់ដ៏ធំចំពោះជាតិមាតុភូមិ ដែលមានមេដឹកនាំប្រកបដោយភាព ឈ្លាសវាងវៃក្នុងការដឹកនាំប្រទេសជាតិ គឺជាមហាបុរសរដ្ឋមួយរូបដែលស្ថិតនៅជាមួយគ្រប់ការលំបាករបស់ប្រជាជន និង ជាតិមាតុភូមិរបស់យើង ។ដូច នេះក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជាយើងពិតជាមានសំណាងបំផុត ។

លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានបន្តថាការជ្រើសរើសយកគណបក្សប្រជាជនកម្ពុជាគឺជាកាជ្រើសរើសការស្នេហាជាតិ,ការជ្រើសរើសយកគណបក្សប្រជាជនកម្ពុជាគឺជ្រើ សរើសយកសន្តិភាព ។ លោកកិត្តិនីតិកោស លបណ្ឌិតបានសង្កត់ធ្ងន់ទៀតថា៖បើគ្មានគណ បក្សប្រជាជនកម្ពុជាគ្មានការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន មកដល់ម៉ោងនេះប្រហែលជាប្រទេសរបស់យើងមិនទាន់មានសន្តិភាពនោះទេ ហើយក៏គ្មានថ្ងៃនេះ គ្មានការអភិវឌ្ឍគ្មានឱកាសសិក្សារៀនសូត្រ គ្មានឱកាសរកស៊ីមានបានដូចសព្វថ្ងៃនេះទេ ។

ក្នុងឱកាសនោះដែរលោកកិត្តិនីតិកោសលបណ្ឌិត បានស្នើសុំឲ្យសមាជិកបក្សទាំងថ្មីទាំងចាស់បន្តជំរុញការងារកសាងពង្រីកសមាជិកគណបក្សថ្មីជាពិសេសក្នុងស្រទាប់យុវជនដែលទើបនឹងគ្រប់អាយុបោះឆ្នោតហើយត្រូវបំប៉នសតិអារម្មណ៍ទាំងខាងនយោបាយនិងចាត់តាំង ព្រមទាំងជីវភាពរស់នៅធ្វើឱ្យសមាជិកគណបក្សមានភាពកក់ក្តៅផ្សារភ្ជាប់ជាមួយគណបក្សនិងការបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់ៗគ្នា ។ ជាមួយនេះជាសមា ជិកបក្សក៏ត្រូវហ៊ានធ្វើការបកស្រាយការពិតចូលរួមទប់ស្កាត់ល្បិចកលរបស់ក្រុមប្រឆាំងក្រៅច្បាប់ទាំងក្នុងនិងក្រៅប្រទេសដែលបំផ្លើសពីការពិតនៅកម្ពុជា ។

លោកកិត្តិនីតិកោសលបណ្ឌិតបានបន្តស្នើឲ្យសមាជិកបក្សទាំងអស់ត្រូវទៅបោះឆ្នោតហើយបោះឆ្នោតជូនសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់យើង, បោះឆ្នោត​ឲ្យបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់របស់យើងគឺបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុ ជាមានន័យថាស្រឡាញ់គណបក្សប្រជាជនកម្ពុជា ,ស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ។ដូចនេះបង ប្អូនត្រូវចាំថាសមាជិកម្នាក់គឺជាសម្លេងឆ្នោតមួយសន្លឹករបស់បក្ស ៕