ដោយៈ ភ្នំ​សន្ទុក / កំពង់ធំៈ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​មូលដ្ឋាន គ្រប់​ច្រកល្ហក មិន​ថា ទីក្រុង មិន​ថា​ធ្វើទៅ​ជនបទ និង​ទី​ដាច់ស្រយាល​នោះទេ គឺ​ផ្សារភ្ជាប់​ជាមួយនឹង​ផ្លូវថ្នល់ តូចធំ ប្រព័ន្ធ​ទឹក ប្រព័ន្ធ​អគ្គិសនី ហើយ សម្តេច​តេ​ជោ តែងតែ​ផ្សារភ្ជាប់ ជាមួយនឹង​បងប្អូន ប្រជាពលរដ្ឋ គ្រប់​មូលដ្ឋាន​។ នេះ​ជា​ប្រសាសន៍​របស់ លោក​ងួន រតនៈ ប្រធាន​គណបក្ស ខេត្តកំពង់ធំ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ នូវ​អគារ​ទីស្នាក់ការ​គណបក្ស ឃុំ​ក្រយា ទំហំ ៦​ម៉ែត្រ គុណ​នឹង ១២​ម៉ែត្រ ដំបូល​ប្រក់​ក្បឿង ស្ថិតនៅ​ភូមិ​ក្រយា​ជើង ឃុំ​ក្រយា ស្រុក​ប្រាសាទ​ប​ល្ល័​ង្គ ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២២ នេះ​។​

​ប្រធាន​គណបក្ស​ខេត្តកំពង់ធំ បាន​បន្តថាៈ ប្រទេស​កម្ពុជា នាពេលនេះ បាន​ប្រយុទ្ធប្រឆាំង ជាមួយនឹង​មេរោគ​រាតត្បាត​កូ​វីដ​-១៩ បាន​ជោគជ័យ ហើយ​ប្រទេស​យើង បាន​បើ​កច​រា ចរណ៍ ឆ្លងកាត់​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ហើយ​ប្រព័ន្ធ​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​កម្ពុជា​យើង ល្អប្រសើរ​ឡើងវិញ ។​

​លោក ណឹ​ម ចាន់ថា ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ឃុំ​ក្រយា បានឱ្យដឹង ក្នុងឱកាស​សម្ពោធ​អគារ​ស្នាក់ការ​គណបក្ស​ឃុំ​ក្រយា​ថាៈ បញ្ហា​ប្រឈម​ការប្រើប្រាស់​ដីធ្លី អាស្រ័យ​ផល​របស់ ប្រជាពលរដ្ឋ មិនទាន់បាន​ចុះបញ្ជី​ជា​ប្រព័ន្ធ​ដោយ​ស្របច្បាប់ បង្កឱ្យមាន​ជួប​បញ្ហា ជាមួយ​មន្ត្រី​ជំនាញ​។ ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ មិនទាន់មាន ការចូលរួម ពី​សហគមន៍​មូលដ្ឋាន បណ្តាលឱ្យមាន​ភាពអនាធិបតេយ្យ កាប់​ទន្ទ្រានព្រៃ ដោយ​ខុសច្បាប់ ពី​សំណាក់​សមាជិក​សហគម​ន៍​៕/V​